វៀតណាមជាទីផ្សារពោរពេញទៅដោយសក្ដានុពលរបស់សហគ្រាសរុស្ស៊ី

(VOVWORLD) - វៀតណាមជាទីផ្សារមានសក្ដានុពលជាច្រើន ដែលសហគ្រាសរុស្ស៊ីចង់សហការនិងជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម។ នេះជាការវាយតំលៃរបស់សហគ្រិន រុស្ស៊ីនៅវេទិកាសហគ្រាសវៀតណាម-រុស្ស៊ី ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១០ មេសា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។

 លោក Robert Kurilo ប្រធានការិយាល័យមជ្ឈមណ្ឌលនាំចេញរុស្ស៊ីប្រចាំ ទីក្រុងហាណូយឲ្យដឹងថា វៀតណាមនិងរុស្ស៊ីមានសក្ដានុពលសហប្រតិបតិ្តការជាច្រើនក្នុងវិស័យទេសចរណ៍ កសិកម្ម និងប្រេងឧស្ម័នជាដើម។ រួមជាមួយគ្នានោះ មជ្ឈដ្ឋានសហគ្រិនរុស្ស៊ីវាយតំលៃថា វៀតណាមជាទីមកដល់គួរឲ្យទាក់ទាញដើម្បីអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ពាណិជ្ជកម្មថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ