វៀតណាមជាទីផ្សារមានសក្ដានុភាពសំរាប់អង្គភាពអាជីវកម្មជប៉ុន

(VOVworld) - បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាព្រឹកថ្ងៃទី១៧ កញ្ញា អគ្គ
លេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយ
ប្រធានសភាជាន់ទាបជប៉ុនលោក Oshima Tadamori​។លោក Nguyen Phu Trong ក៏
បានទទួលជួបសន្ទនាជាមួយប្រធានគណៈបក្សកុម្មុយនីស្តជប៉ុន ប្រធានគណៈបក្ស
ប្រជាធិបតេយ្យជប៉ុន និងធ្វើកសិណសាក្សីពិធីចុះហត្ថលេខា លើអនុស្សរណៈយោគ
យល់គ្នាស្ដីពីកិច្ចសហប្រតិបតិ្តការរវាងបក្សកុម្មុយនីស្តវៀតណាមជាមួយគណៈបក្ស
ប្រជាធិបតេយ្យជប៉ុនផងដែរ។
បន្ទាប់នោះ លោក Nguyen Phu Trong មានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធ
អង្គការសេដ្ឋកិច្ចជប៉ុន (KEIDANREN)។នៅទីនេះ លោកអគ្គលេខាបក្ស បានស្នើរ
ឲ្យ KEIDANREN បន្តរៀបចំដើម្បីអង្គភាពអាជី វកម្មជប៉ុនបង្កើនកិច្ចសហប្រតិបតិ្ត
ការជាមួយវៀតណាម រួមចំណែកអនុវត្តប្រកប ដោយជោគជ័យនូវកិច្ចព្រមព្រៀង
រវាងប្រទេសទាំងពីរ៖
វៀតណាមជាទីផ្សារមានសក្ដានុភាពសំរាប់អង្គភាពអាជីវកម្មជប៉ុន - ảnh 1
លោក Nguyen Phu Trong ថ្លែងមតិនៅជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំ​ KEIDANREN

“ជំនួបសន្ទនាទាំងអស់ក្នុងនោះមានជំនួបសន្ទនារវាងខ្ញុំនិងលោកនាយករដ្ឋមន្រ្តី
 Abe សុទ្ធតែឯកភាពថា នាពេលកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរបាន
អភិវឌ្ឍន៍យ៉ាងល្អប្រសើរ ហើយមានគោលបំណងនាពេលខាងមុខ ទំនាក់ទំនង
នេះនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតដោយផ្តោតទៅលើបញ្ហាសំខាន់ចំនួន៣៖
បង្កើនទំនុក ទុកចិត្តនយោបាយ តភ្ជាប់សេដ្ឋកិច្ចនិងបង្កើនកិច្ចសហប្រតិបតិ្តការ
លើបញ្ហាមួយ ចំនួនទាក់ទិនដល់តំបន់និងអន្តរជាតិ។បញ្ហាទាំងនេះត្រូវបាន
បង្ហាញនៅក្នុងសេចក្ដីថ្លែងការណ៍ស្ដីពីទស្សនៈវិស័យរួមវៀតណាម-ជប៉ុន។
យើងខ្ញុំសុំឲ្យ KEIDANREN បន្តពិភាគ្សាជាមួយអង្គភាពអាជីវកម្មនានាកក្នុង
គំរោងការណ៍និមួយៗ លើ វិស័យនិមួយៗ ដើម្បីបន្តបង្កើនទំនាក់ទំនងរវាង
ប្រទេសទាំងពីរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ