វៀតណាមជានិច្ចកាលគោរពនិងជំរុញសិទ្ធិសារវន្តរបស់ប្រជាជន។

វៀតណាមជានិច្ចកាលគោរពនិងជំរុញសិទ្ធិសារវន្តរបស់ប្រជាជន។ - ảnh 1
វៀតណាមជានិច្ចកាលគោរពនិងជំរុញសិទ្ធិសារវន្តរបស់ប្រជាជន។ (vov.vn)


        VOV-នាថ្ងៃទី២១មេសា ឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មាន​អំពី​ប្រតិកម្ម​របស់វៀតណាមចំពោះការដែលក្រសួងការបរទេសអាមេរិកបានចេញ​របាយការណ៍​សិទ្ធិមនុស្សប្រចាំឆ្នាំ២០១២ ក្នុងនោះមានការវាយតំលៃអំពី​ស្ថានភាព​​សិទ្ធិ​មនុស្ស
នៅវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​លោក ​Luong Thanh Nghi
បានលើកច្បាស់ថា​មុនបង្អស់ត្រូវអះអាងថា​រដ្ឋវៀត​ណាម​ជានិច្ចកាលគោរព​និង​ជំរុញបណ្ដាសិទ្ធិសារវន្តរបស់ប្រជាជន។ ប្រជាជន​គ្រប់​រូបបានអនុវត្តសិទ្ធិរបស់ខ្លួន​
ក្នុង​ក្របខ័ណ្ឌច្បាប់។ ទោះបីមានការកត់សម្គាល់​អំពីសមិទ្ធិមួយចំនួនរបស់វៀត
ណាមក្នុង​ការ​​ធានាសិទ្ធិមនុស្សក្តី ប៉ុន្តែរបាយការណ៍​របស់ក្រសួងការបរទេស
អាមេរិកបន្តបានផ្អែក​ទៅលើព័ត៌មានខុសឆ្គង់អំពីស្ថាន​ភាពនៅវៀតណាម។ ប្រការនេះមិនមានប្រយោជន៍​ចំពោះ​ការជំរុញទំនាក់​ទំនង​រវាងប្រទេសទាំងពីរ។
យើងខ្ញុំសង្ឃឹមថា តាមរយៈការ​សន្ទនា​ក្នុងវិស័យសិទ្ធិ​មនុស្ស​ដោយស្មោះត្រង់និង
ស្ថាបនា នាពេលថ្មីៗនេះបំផុតគឺថ្ងៃទី១២មេសា​កន្លងមក ភាគីទាំង​ពីរ​បានមាន
ទស្សនវិស័យបរានុម័តនិងជាក់ស្ដែងអំពីស្ថានភាព​អនុវត្ត​សិទ្ធិមនុស្ស​នៅប្រទេស
នីមួយៗ រួមចំណែកបង្កើនការយល់ដឹងនិងជំរុញទំនាក់​ទំនង​វៀត​ណាម​អាមេរិក៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ