វៀតណាមជាប់ចំណាត់ថ្នាក់លេខមួយ ក្នុង​ការ​ប្រកួត​អូឡាំពិកគីមីវិទ្យា​អន្តរជាតិ Abu Reikhan Beruniy លើកទី​១

(VOVWORLD) - សិស្សវៀតណាមចំនួន៨/៨នាក់ដែលចូលរួមក្នុងការប្រកួតអូឡាំពិកគីមីវិទ្យាអន្តរជាតិ Abu Reikhan Beruniyលើកទី១ សុទ្ធតែទទួលបានមេដាយ ដែលក្នុងនោះមានមេដាយមាស៤ គ្រឿង និងប្រាក់៤គ្រឿង។
វៀតណាមជាប់ចំណាត់ថ្នាក់លេខមួយ ក្នុង​ការ​ប្រកួត​អូឡាំពិកគីមីវិទ្យា​អន្តរជាតិ Abu Reikhan Beruniy លើកទី​១ - ảnh 1ក្រុមវៀតណាមចូលរួមការប្រកួតអូឡាំពិកគីមីវិទ្យាអន្តរជាតិ Abu Reikhan Beruniy លើកទី១។ រូបថត៖ VOV

វៀតណាមឈរចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតនេះ។ នេះជាព័ត៌មានដែលត្រូបានក្រសួងអប់រំនិងបណ្តុះបណ្តាល រួមជាមួយសមាគមគីមីវិទ្យាវៀតណាម ប្រកាសកាលពីថ្ងៃទី ១៦ ខែមិថុនា។

ការប្រកួតអូឡាំពិកគីមីវិទ្យាអន្តរជាតិ Abu Reikhan Beruniy សម្រាប់សិស្សដែលមានអាយុក្រោម ១៨ ឆ្នាំ ត្រូវបានក្រសួងអប់រំនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន រៀបចំឡើងក្នុងតំបន់ Khorezm នៃសាធារណរដ្ឋអ៊ូសបេគីស្ថានជារៀងរាល់ពីរឆ្នាំម្តង។ ឆ្នាំនេះដោយបានរៀបចំឡើងជាលើកដំបូង ការប្រកួតត្រូវបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១-១៧ ខែមិថុនាដោយមានការចូលរួមពីប្រទេសចំនួន១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ