វៀតណាមជួយជ្រោមជ្រែងទិវាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិអន្តរជាតិ

(VOVWORLD) - ក្នុងរង្វង់១០ឆ្នាំ កន្លងទៅ មានមនុស្សចំនួន៣.៦០០នាក់ត្រូវស្លាប់និងបាត់ខ្លួនដោយសារគ្រោះ មហន្តរាយធម្មជាតិ។ 
វៀតណាមជួយជ្រោមជ្រែងទិវាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិអន្តរជាតិ - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ លោក Nguyen Hoang Hiep ថ្លែងនៅព្រឹត្តិការណ៍ (រូបថត៖ TTXVN)

  នាព្រឹកថ្ងៃទី១២ ខែតុលា នៅរដ្ឋធានីហាណូយ គណៈកម្មការមជ្ឈឹមទទួល បន្ទុកការងារបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិបានរៀបចំព្រឹត្តិការណ៍ ជួយជ្រោមជ្រែងទិវាកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយធម្មជាតិអន្តរជាតិ (ថ្ងៃ ទី១៣ ខែតុលា)។ ថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ លោក Nguyen Hoang Hiep បានសង្កត់ធ្ងន់ថា គ្រោះមហន្តរាយធម្មជាតិនៅវៀត ណាមបាននិងកំពុងកើតមានឡើងយ៉ាងធ្ងន់ធ្ងរនិងខុសពីធម្មតា។ ក្នុងរង្វង់១០ឆ្នាំ កន្លងទៅ មានមនុស្សចំនួន៣.៦០០នាក់ត្រូវស្លាប់និងបាត់ខ្លួនដោយសារគ្រោះ មហន្តរាយធម្មជាតិ។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥ ដែលបានវាយតម្លៃថា រងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយសារផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ តាមរយៈបាតុភូតដ៏ច្បាស់លាស់គឺការកើនឡើងនីវ៉ូទឹក សមុទ្រនិងការជ្រៀតចូលនៃទឹកប្រៃ។ ក្នុងពេលជាមួយគ្នានោះ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិរបស់វៀតណាមនៅតែមាន កំហិតជាច្រើន។ អនុរដ្ឋមន្រ្តីលោក Nguyen Hoang Hiep បានសង្កត់ធ្ងន់ថា៖

        “ឆ្នាំនេះ អង្គការសហប្រជាជាតិបន្តជ្រើសរើសគោលដៅ (d) នៃក្របខ័ណ្ឌ សកម្មភាព Sendai ស្ដីពី “ការកាត់បន្ថយការខូចខាតចំពោះ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ” ដោយសារ “សាងសង់ដើម្បីគងវង្ស - Build to Last” ធ្វើជាខ្លឹមសារស្នូលដើម្បីឃោសនា ចលនាអោយបណ្ដាសហគមន៍និងបណ្ដាប្រទេស ចូលរួមជួយជ្រោមជ្រែងទិវាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិអន្តរ ជាតិ។ នេះជាសារដ៏សមស្របចំពោះវៀតណាមក្នុងដំណាក់កាលបច្ចុប្បន្ន។ ខ្ញុំ ជឿជាក់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងប្រជាជនវៀត ណាម រួមជាមួយការជួយឧបត្ថម្ភរបស់អង្គការអន្តរជាតិនានា ប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិនៅវៀតណាមនឹងពង្រីកបាននូវប្រសិទ្ធភាពដ៏ធំធេងសំដៅរួមចំណែកកាត់បន្ថយការខូចខាតដែលគ្រោះមហន្ត រាយធម្មជាតិបង្កឡើង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ