វៀតណាមជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៤

វៀតណាមជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៤ - ảnh 1
វៀតណាមជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៤ (VOV)


         Vovworld-ជាមួយសារ “ចូរធ្វើសកម្មភាពដើម្បីផែនដីបន្ថែមពណ៍បៃតង” យុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៤ បានអំពាវនាវក្រសួងផ្នែកអង្គភាពអាជីវកម្ម​និងជនគ្រប់រូបចូលរួមសកម្មភាពប្រឆាំងនឹងបំរែបំរួលអាកាសធាតុសកល។ សកម្មភាពត្រូវបានរៀបចំដោយព្រមៗគ្នានៅទីក្រុងហាណូយ ទីក្រុង​ហូជីមិញ​និងដំបន់នានាក្នុងទូទាំងប្រទេស នាយប់ថ្ងៃទី២៩មិនាជាមួយការចូលរួមរបស់​សិស្សានុស្សិសនិស្សិតនិងយុវជនស្ម័គ្រចិត្តរាប់ម៉ឺននាក់។

        នៅទីធ្លាបដិវត្តខែសីហានៅទីក្រុងហាណូយដំណាងក្រសួងធនធាននិង​
បរិស្ថាន ក្រសួងឧស្សាហពាណិជ្ជកម្ម គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ​ជាដើមបានចូលរួមអនុវត្តពិថីបិទភ្លើង ជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដី​
២០១៤។ ថ្លែងមតិនៅទីនេះ លោក Vo Hong Khanh អនុប្រធានគណៈកម្មាធិការ​ប្រជាជនទីក្រុងហាណូយបានអះអាងថា៖

         “ទីក្រុងហាណូយបានសន្យាមិនត្រឹមតែបិទភ្លើងតែមួយម៉ោងប៉ុណ្ណោះទេ ថែមទាំងនឹងអនុវត្តសកម្មភាពជាក់ស្ដែងជាច្រើនរហូតក្នុងឆ្នាំដើម្បីរួមចំណែក
អនុវត្តប្រធានបទរបស់ទីក្រុងហាណូយក្នុងឆ្នាំសណ្ដាប់ធ្នាប់អរិយ្យធម៍នគរ។”

        លោក Nguyen Tien Dung ដែលបានចូលរួមកម្មវិធីបានឲ្យដឹងថា៖

        “កម្មវិធីម៉ោងផែនដីគ្រៅពីអត្ថន័យប្រចាំឆ្នាំគឺបិទភ្លើង សន្សំសំចៃអគ្គិសនី​
ប៉ុណ្ណោះ​ទេ ​ថែមទាំងជាមួយម៉ោងដើម្បីយើងរួមគ្នាគិតគូរក្រឡេកមើលអ្វីៗដែល​យើងធ្វើបានក្នុងអំឡុង១ឆ្នាំកន្លងមក រាល់ប្រការល្អប្រសើនិងរួមគ្នាឆ្ពោះទៅអ្វីៗ​ល្អជាងសមរាប់ផែនដីនាពេលអនាគត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ