វៀតណាមជំរុញឱ្យភាគីទាំងអស់ទទួលយកសំណើរសន្តិភាពសម្រាប់យេម៉ែនដឹកនាំដោយអ.ស.ប

(VOVWORLD) - ឯកអគ្គរដ្ឋទូតនិងជាប្រធានបេសកកម្ម វៀតណាមប្រចាំនៅ អ. ស.ប លោក Dang Dinh Quy បានចែករំលែកនូវទស្សនៈរបស់ក្រុមប្រឹក្សាសន្តិសុខថាគ្មានដំណោះស្រាយយោធាចំពោះជម្លោះនៅយេម៉ែនទេ។ 
វៀតណាមជំរុញឱ្យភាគីទាំងអស់ទទួលយកសំណើរសន្តិភាពសម្រាប់យេម៉ែនដឹកនាំដោយអ.ស.ប - ảnh 1ឯកអគ្គរដ្ឋទូតនិងជាប្រធានបេសកកម្មវៀតណាមប្រចាំនៅអ. ស.ប លោក Dang Dinh Quy 

ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ (UNSC) នៅថ្ងៃទី ១៥ ខែមិថុនាបានពិភាក្សាពីស្ថានការណ៍នៅយេម៉ែន ដោយមានការចូលរួមពី បេសកជនពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិទទួលបន្ទុក យេម៉ែន លោក Martin Griffiths, អគ្គលេខាធិការរងអ.ស.ប ទទួលបន្ទុកកិច្ចការមនុស្សធម៌ Mark Lowcock និងលោកស្រី Najiba Al Naggar ដែលជាតំណាងអង្គការនយោ បាយសង្គមមួយនៅយេម៉ែន។

ថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតនិងជាប្រធានបេសកកម្មវៀតណាមប្រចាំនៅអ. ស.ប លោក Dang Dinh Quy បានចែករំលែកនូវទស្សនៈរបស់ក្រុមប្រឹក្សាសន្តិសុខថាគ្មានដំណោះស្រាយយោធាចំពោះជម្លោះនៅយេម៉ែនទេ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ដំណោះស្រាយតែមួយគត់គឺដើម្បីឱ្យភាគីបញ្ឈប់សកម្មភាពអរិភាពហើយបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ធ្វើការរួមគ្នាជាមួយបេសកជនសេសលោក Martin Griffiths ដៃគូក្នុងតំបន់និងសហគមន៍អន្តរជាតិផងដោយឆ្ពោះទៅរកការទទួលយកសំណើរសន្តិភាពសម្រាប់យេម៉ែនដឹកនាំដោយអង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍ការកែលំអមួយចំនួននៅក្នុងសកម្មភាពមនុស្សធម៌បើប្រៀប ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែក៏បានចាត់ទុកថា កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតត្រូវបានធ្វើឡើងដើម្បីធានាថា កម្មវិធីមនុស្សធម៌ដំណើរការទៅដោយរលូននិងស្ថេរភាព។ តំណាងវៀតណាមរូបនេះក៏បានជំរុញឱ្យភាគីនានាបង្កើនការអនុវត្តកិច្ចព្រមព្រៀង Stockholm និងកិច្ចព្រមព្រៀង Riyadh ជាមួយនឹងតួនាទីជាអាជ្ញាកណ្តាលរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ