វៀតណាមជាសមាជិកមានការទទួលខុសត្រូវក្នុងអង្គការអន្តរជាតិ Francophonie

វៀតណាមជាសមាជិកមានការទទួលខុសត្រូវក្នុងអង្គការអន្តរជាតិ Francophonie - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh ជួបជាមួយអគ្គលេខាធិការអង្គការ Francophonie លោក Abdou Diouf (VOV)

        Vovworld-ថ្លែងមតិនៅការជួបសន្ទនានាព្រឹកថ្ងៃទី១៣មិនាជាមួយ​អគ្គលេខា
ធិ​ការ​អង្គការ Francophonie លោក Abdou Diouf ឧបនាយករដ្ឋមន្ត្រី​វៀតណាម​និង​ជា​រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានវាយតំលៃខ្ពស់កិច្ច​សហប្រតិបត្តិ​ការ​​និងជួយឧបត្ថម្ភរបស់អង្គការអន្តរជាតិ Francophonie ក៏ដូចជា​របស់លោក​ Abdou
Diouf សំរាប់វៀតណាមក្នុងរយៈពេលកន្លងទៅ។ ឧបនាយក​រដ្ឋមន្ត្រី Pham Binh Minh បានអះអាងគោលការណ៍គោលមាគ៌ាកិច្ចការបរទេស​របស់​វៀតណាមគឺចូលរួម
យ៉ាងសកម្មម្ចាស់ការក្នុងសហគមន៍អន្តរជាតិដើម្បីបំរើ​គោលដៅរួមគឺសន្តិភាព
សហប្រតិបត្តិការសាមគ្គីភាពនិងមិត្តភាពបង្កើនទំនាក់​ទំនងរបស់វៀតណាមជា
មួយបណ្ដាប្រទេស។​ រីឯលោក Abdou Diouf មាន​បំណង​ថា វៀតណាមបន្តចូលរួម
រួមចំណែកសកម្មទៅក្នុងសកម្មភាព Francophonie ក្នុង​រយៈពេលខាងមុខ រួមចំណែក
បើកទូលាយជំរុញសកម្មភាពរបស់ប្លុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ