វៀតណាមឈានទៅមុខក្នុងការអនុវត្តកិច្ចសន្យាសេដ្ឋកិច្ចក្នុងអាស៊ាន

វៀតណាមឈានទៅមុខក្នុងការអនុវត្តកិច្ចសន្យាសេដ្ឋកិច្ចក្នុងអាស៊ាន - ảnh 1
វៀតណាមឈានទៅមុខក្នុងការអនុវត្តកិច្ចសន្យាសេដ្ឋកិច្ចក្នុងអាស៊ាន

(VOV)_ពីឥឡូវនេះដល់ថ្ងៃទី៣១ ធ្នូ ជារយៈពេលបង្កើតសហគមន៍អាស៊ាន 
ពេលវេលាមិនសល់ប៉ុន្មានទេ បានជាគ្រប់ក្រសួង ស្ថាប័នត្រូវតែសហប្រតិបត្តិការ
យ៉ាងស្អិតរមួតជាមួយគ្នា ជំរុញការអនុវត្តរាល់ការសន្យា ធ្វើសកម្មភាពនៅ​សេស
សល់ ក្នុងអាស៊ាន បន្តពង្រីកស្មារតីសកម្ម ម្ចាស់ការ ផ្តើមគំនិតថ្មីជាច្រើន ដើម្បីជំ
រុញកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន។ នេះគឺជាស្មារតីរួម ក្នុងកិច្ចប្រជុំអន្តរ​ស្ថាប័ន 
រវាងបណ្ដាស្ថាប័នចូលរួមកិច្ចសហប្រតិបត្តិការអាស៊ាន ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ កក្កដា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់អនុរដ្ឋ​មន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung ។

          តាមព័ត៍មានពីសន្និសីទនេះថា៖ រហូតមកដល់ពេលនេះ អាស៊ានអនុវត្តបាន
ជាង៨៥%នៃបណ្ដាគោលដៅ វិធានការដែលបានដាក់ចេញ ក្នុងការកសាង​សហគមន៍
អាស៊ាន។ ក្នុងនោះ សរសរនយោបាយ សន្តិសុខទទួលបាន៨៥% ​សរសរសេដ្ឋកិច្ច
ទទួលបានជិត៩៥% និងសរសរវប្បធម៌ សង្គម ទទួលបានជិត​១០០%។រួមជាមួយការ
ខំប្រឹងប្រែងនេះ វៀតណាមជាប្រទេសឈានទៅមុខ ក្នុងការអនុវត្តកិច្ចសន្យាកសាង
សហគមន៍អាស៊ាន។ អនុរដ្ឋមន្ត្រី Le Hoai Trung បានអោយដឹងថា៖

          “ វៀតណាមអនុវត្តដ៏ល្អ លើគ្រប់ជ្រុងជ្រោយ។ ជាពិសេស ក្នុងវិស័យ​សេដ្ឋកិច្ច
 វៀតណាមនិងសិង្ហបុរី ជាប្រទេសចំនួន២ឈានទៅមុខក្នុងវិស័យនេះ។ ក្នុងស្ថាន
ភាពជាក់ស្ដែង អាស៊ានដើរតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ ​មិនគ្រាន់តែ
ក្នុងគោលនយោបាយកិច្ចការបរទេសប៉ុណ្ណោះទេ ថែមទាំង ជំរុញ​ដំណើការធ្វើ
សមាហរណកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ​ទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ