វៀតណាមដាក់គោលដៅពលករ២៩លាននាក់បានចូលរួមការធានារ៉ាប់រងសង្គមឆ្នាំ២០២០


វៀតណាមដាក់គោលដៅពលករ២៩លាននាក់បានចូលរួមការធានារ៉ាប់រងសង្គមឆ្នាំ២០២០ - ảnh 1
លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការអំពីបណ្ដាបញ្ហាសង្គមរបស់រដ្ឋសភា (VOV)

        Vovworld-នាព្រឹកថ្ងៃទី១២មិនានៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ហា
​សង្គមរបស់រដ្ឋសភាវៀតណាមសហការជាមួយក្រសួងការងារយុទ្ធជនពិការនិង
សង្គមកិច្ចនិងធានារ៉ាប់រងសង្គមវៀតណាមបានរៀបចំសិក្ខាសាលា ឆ្ពោះទៅ​
គោលដៅធានាសុខុមាលភាពសង្គមសំរាប់ប្រជាជនតាមរយៈការអនុវត្តច្បាប់
​ធានារ៉ាប់រងសង្គម។

        លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការអំពីបណ្ដាបញ្ហាសង្គម​របស់
រដ្ឋសភាបានឲ្យដឹងថា៖

“បន្ទាប់ពីច្បាប់ចូលជាធរមាននាថ្ងៃទី១មករាឆ្នាំ២០១៦គឺបន្តមានដំណោះស្រាយ
ដើម្បីបើកទូលាយមុខសញ្ញា។ សំខាន់បំផុតនាបច្ចុប្បន្នគឺទទួលបាន​ពលករ​២៩លាន
នាក់បានចូលរួមការធានារ៉ាប់រងសង្គមនាឆ្នាំ២០២០។ ហេតុនេះ​ហើយយើងបង្ក
លក្ខណៈសមរាប់កម្មាភិបាលមិនជំនាញមុខសញ្ញាក្រៅផ្លូវការ​ចូលរួមការធានារ៉ាប់
រងសង្គមដោយការជួយឧបត្ថម្ភរបស់រដ្ឋ។”

        គិតមកដល់ឆ្នាំ២០១៤នៅទូទាំងប្រទេសមានពលករជាង១១លាននាក់​បាន
ចូលរួមការធានារ៉ាប់រងសង្គមស្រូបយកជាង៧០%នៃបរិមាណពលករសរុបត្រូវ
ចូលរួមការធានារ៉ាប់រងសង្គមតាមច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ