វៀតណាមដាក់ដោយឡែកអ្នកមានសញ្ញាក្តៅខ្លួន២នាក់មកពីតំបន់មានអាសន្នរោគ Ebola

 វៀតណាមដាក់ដោយឡែកអ្នកមានសញ្ញាក្តៅខ្លួន២នាក់មកពីតំបន់មានអាសន្នរោគ Ebola - ảnh 1
វៀតណាមដាក់ដោយឡែកអ្នកមានសញ្ញាក្តៅខ្លួន២នាក់មកពីតំបន់មានអាសន្នរោគ Ebola

(VOV)_ភ្ញៀវទេសចរណ៍ចំនួនពីរនាក់មកពីនីហ្សេរីយ៉ាមានសញ្ញាក្តៅខ្លួន 
ហើយសង្ស័យថាផ្ទុកវីរុស Ebola បានឆ្លងដែនចូលវៀតណាម ​នៅព្រលាន​យន្ត​
ហោះ ​Tan Son Nhat (ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម) នាថ្ងៃទី​១៩​
សីហា។​ បណ្ដាស្ថាប័នមានសមត្ថកិច្ចបានអោយដឹងថា៖ក្រៅពីសញ្ញាមានក្តៅ
ខ្លួន​នេះ ​ភ្ញៀវទាំងពីរនាក់នេះគ្មានសញ្ញាអ្វីទៀតទេ។

          ដើម្បីអនុវត្តបណ្ដាវិធានការបង្ការ ប្រឆាំងអាសន្នរោគ Ebola នេះ មន្ទីរ
ពេទ្យ Paster ទីក្រុងហូជីមិញ និង​ផ្នែកសុខាភិបាលទីក្រុងបានបញ្ជូនភ្ញៀវទាំង
ពីរ​នាក់​នេះ​ទៅកាន់មណ្ឌលដាក់ដោយឡែក ហើយតាមដាន ពីនិត្យមើលសុខ
ភាពតាម​ការកំណត់។

          ដើម្បីម្ចាស់ការបង្ការប្រឆាំងអាសន្នរោគនេះ ក្រសួងសុខាភិបាលវៀត
ណាម​បានស្នើ​ពិនិត្យបណ្ដាភ្ញៀវផ្សេងៗទៀតដែលបានអង្គុយជិតភ្ញៀវនីហ្សេរី
យ៉ា​ពោលខាងលើដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ