វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ១៥ ខែមីនា អនុរដ្ឋមន្ត្រីការបរទេសលោក Pham Quang Hieu និងឧបការីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Reza Zabib បានធ្វើជាសហប្រធានសម័យប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៧ រវាងក្រសួងការបរទេសទាំងពីរតាមទម្រង់អនឡាញ។

វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអ៊ីរ៉ង់ - ảnh 1អនុរដ្ឋមន្ត្រីការបរទេស លោក Pham Quang Hieu នៅឯការពិគ្រោះយោបល់តាមអ៊ីនធឺណិត (រូបថត៖ hanoimoi.com.vn)

ភាគីទាំងពីរបានឯកភាពចំពោះវិធានការជាក់ស្តែងមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដូចជាការត្រៀមរៀបចំសកម្មភាព ឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (សីហា ១៩៧៣ - សីហា ២០២៣) រៀបចំយ៉ាងសកម្មនូវខ្លឹមសារជាក់ស្តែង សម្រាប់សម័យប្រជុំលើកទី១នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អ៊ីរ៉ង់ ពង្រឹងកិច្ចសហប្រតិបត្តិការសភា ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ពន្លឿនការចរចា និងចុះហត្ថលេខាលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មីលើវិស័យយុត្តិធម៌ កសិកម្ម និងអប់រំ រួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម កសិកម្ម នេសាទ និងទេសចរណ៍ជាដើម។

លោកអនុរដ្ឋមន្ត្រី Pham Quang Hieu បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់និងមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអ៊ីរ៉ង់; ទន្ទឹមនឹងនោះ លោកបានជម្រាបថា វៀតណាមបានបើកទ្វារជាផ្លូវការសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ហើយសង្ឃឹមថា ភាគីទាំងពីរនឹងសម្របសម្រួលយ៉ាងសកម្មដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ ឧបការីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Reza Zabib បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់ និងពិភពលោក ព្រមទាំងជោគជ័យរបស់វៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ