វៀតណាមតែងតែលើកកំពស់តួនាទីមជ្ឈភាពរបស់អាស៊ាន

(VOVWORLD) - ថ្ងៃទី ២៨ កក្កដា នេះ គឺជាគម្រប់ខួបលើកទី ២៨ ដែលវៀតណាមចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)   ២៨  កក្កដា ១៩៩៥- ២៨ កក្កដា ២០២៣។ 
វៀតណាមតែងតែលើកកំពស់តួនាទីមជ្ឈភាពរបស់អាស៊ាន - ảnh 1លោកសាស្រ្តាចារ្យ Rajaram Panda ។ រូបថត៖ Huy Le/VNA

ក្នុងដំណើររយៈពេល ២៨ ឆ្នាំរបស់ខ្លួន ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមបានបង្ហាញខ្លួនឯងថា ជាប្រទេសសកម្ម ស្វាហាប់ និងមានការទទួលខុសត្រូវ ដែលរួមចំណែកដល់វិបុលភាពរួមនៃតំបន់។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមប្រចាំនៅទីក្រុង New Delhi សាស្ត្រាចារ្យ Rajaram Panda អតីតសមាជិកក្រុមប្រឹក្សាកិច្ចការអន្តរជាតិឥណ្ឌា (ICWA) និងមជ្ឈមណ្ឌលសិក្សាសន្តិសុខ និងយុទ្ធសាស្ត្រនៅទីក្រុង New Delhi (ឥណ្ឌា) បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល តែងតែដាក់ចេញគំនិតផ្តួចផ្តើម និងសំណើជាច្រើន ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់អាស៊ាន។ វិធីដែលវៀតណាមដោះស្រាយការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខែដំបូងត្រូវបានវាយតម្លៃថា ជាការឆ្លើយតបរហ័ស បន្ទាន់ និងមានប្រសិទ្ធភាពខ្ពស់។ ហេតុដូច្នេះ វៀតណាមលេចចេញជាគំរូសម្រាប់ប្រទេសអាស៊ានសិក្សាតាម។ លើសពីនេះ វៀតណាមបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីជំរុញឲ្យមានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ។

វៀតណាមតែងតែធ្វើសកម្មភាពយ៉ាងសកម្មដើម្បីការពារតួនាទីមជ្ឈភាពរបស់អាស៊ាន។ ជាមួយនឹងគោលនយោបាយការបរទេសត្រឹមត្រូវ វៀតណាមទទួលបានជោគជ័យក្នុងការស្វែងរកដំណោះស្រាយដោយមិនប៉ះពាល់ទៅនឹងជម្លោះណាមួយឡើយ។ ក្នុងឱកាសធ្វើជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជំរុញ និងលើកកំពស់តួនាទីមជ្ឈភាព និងឈានមុខរបស់អាស៊ាន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាខែវិច្ឆិកា ឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ