វៀតណាមតម្រូវឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa; តម្រូវឲ្យហ្វីលីពីនចាត់ការអំពើបំផ្លាញទង់ជាតិវៀតណាម

(VOVWORLD) - មុននោះ នាយកដ្ឋានសុវត្ថិភាពអាកាសចរណ៍របស់ចិនបានប្រកាសថា កងទ័ព ប្រទេសនេះបានធ្វើសមយុទ្ធយោធាដ៏ធំមួយនៅសមុទ្រខាងកើតចាប់ពីថ្ងៃទី ២៩ ខែ កក្កដាដល់ថ្ងៃទី ២ ខែសីហា។ តំបន់សមយុទ្ធលាតសន្ធឹងពីកោះ Hainan រហូតដល់ ផ្នែកមួយនៃសមុទ្រខាងកើត រួមទាំងផ្នែកមួយនៃប្រជុំកោះ Hoang Sa របស់វៀតណាម ផងដែរ។

វៀតណាមតម្រូវឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa; តម្រូវឲ្យហ្វីលីពីនចាត់ការអំពើបំផ្លាញទង់ជាតិវៀតណាម - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ cand.vn)
នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសវៀតណាមនារសៀលថ្ងៃទី៣ ខែសីហា នៅទីក្រុងហាណូយ ឆ្លើយតបអ្នកសារព័ត៌មានអំពីការដែលប្រទេសចិន បានអនុវត្តការហ្វឹកហ្វឺនយោធាដែលគ្របដណ្តប់ផ្នែកមួយនៃប្រជុំកោះ Hoang Sa ចំណុះអធិបតេយ្យភាពរបស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Pham Thu Hang បានអះអាងថា៖
“ការដែលប្រទេសចិនដាក់ផ្នែកមួយនៃប្រជុំកោះ Hoang Sa  ចូលក្នុងតំបន់ សមយុទ្ធយោធានៅសមុទ្រខាងកើត ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះនេះ ហើយដើរផ្ទុយទៅនឹងស្មារតីនៃសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅ សមុទ្រខាងកើត (DOC) ធ្វើឲ្យស្ថានការណ៍ស្មុគស្មាញថែមទៀត មិនអំណោយផល ដល់ដំណើរការចរចាររវាងចិននិងអាស៊ាន ស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (COC) ក៏ដូចជាការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិ បត្តិការ នៅសមុទ្រខាងកើតផងដែរ។ វៀតណាមប្រឆាំងជំទាស់ជាដាច់ខាត និង តម្រូវឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa ព្រមទាំង មិនរំលោភបំពាន់ប្រហាក់ប្រហែលម្ដងទៀតឡើយ”។
មុននោះ នាយកដ្ឋានសុវត្ថិភាពអាកាសចរណ៍របស់ចិនបានប្រកាសថា កងទ័ព ប្រទេសនេះបានធ្វើសមយុទ្ធយោធាដ៏ធំមួយនៅសមុទ្រខាងកើតចាប់ពីថ្ងៃទី ២៩ ខែ កក្កដាដល់ថ្ងៃទី ២ ខែសីហា។ តំបន់សមយុទ្ធលាតសន្ធឹងពីកោះ Hainan រហូតដល់ ផ្នែកមួយនៃសមុទ្រខាងកើត រួមទាំងផ្នែកមួយនៃប្រជុំកោះ Hoang Sa របស់វៀតណាម ផងដែរ។
នៅចំពោះមុខហេតុការណ៍ដែល ពលរដ្ឋហ្វីលីពីនមួយក្រុមកាលពីថ្ងៃទី ១ ខែសីហា បានធ្វើបាតុកម្មនិងហែកទង់ជាតិវៀតណាមនៅមុខទីស្នាក់ការស្ថាន ទូតវៀតណាមនៅទីក្រុងម៉ានីល (ហ្វីលីពីន) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖
“ទង់ក្រហមផ្កាយមាស គឺជាទង់ជាតិដ៏ពិសិដ្ឋរបស់ប្រទេសវៀតណាម។ ទង្វើបំផ្លិចបំផ្លាញទង់ជាតិវៀតណាម ជាការប្រមាថលើមនោសញ្ចេតនារបស់ប្រជាជនវៀតណាម ហើយគួរឲ្យត្រូវថ្កោលទោសយ៉ាងខ្លាំងក្លា។ វៀតណាមតម្រូវឲ្យភាគីហ្វីលីពីន ចាត់ការឧបទ្ទវហេតុនេះយ៉ាងតឹងរ៉ឹង ចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បី ទប់ស្កាត់ទង្វើរខាងលើកុំឱ្យកើតមានឡើងវិញ ដែលបង្កឲ្យប៉ះពាល់ដល់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រដែលកំពុងរីកចម្រើនយ៉ាងល្អរប្រសើរវាងប្រទេសទាំងពីរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ