វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចជាមួយគុយបា

(VOVWORLD) -នាថ្ងៃទី ៣ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយលោក Rodrigo Malmierca Diaz រដ្ឋមន្ត្រី ពាណិជ្ជកម្មបរទេស និងវិនិយោគបរទេសគុយបា ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមសម័យប្រជុំលើកទី៣ ៥ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - គុយបា។
វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចជាមួយគុយបា - ảnh 1 វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍
ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចជាមួយគុយបា

នាថ្ងៃទី ៣ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយលោក Rodrigo Malmierca Diaz រដ្ឋមន្ត្រី ពាណិជ្ជកម្មបរទេស និងវិនិយោគបរទេសគុយបា ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមសម័យប្រជុំលើកទី៣ ៥ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - គុយបា។ នៅទីនេះ លោក Nguyen Xuan Phuc  បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលគុយបា ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមវិនិយោគនៅគុយបាលើគ្រប់វិស័យ ហើយអះអាងថាវៀតណាមគាំទ្រសហគ្រាសជំរុញការវិនិយោគលើវិស័យផលិតកម្ម ទំនិញប្រើប្រាស់ កសិកម្មនៅគុយបា។ ស្ដីពីការចែករំលែកបទពិសោធន៍ជោគជ័យរបស់វៀតណាមនោះ លោក Nguyen Xuan Phuc  បានឲ្យដឹងថា វៀតណាមចាត់ទុកការអភិវឌ្ឍន៍សហគ្រាសគឺជាកត្តាកំណត់សម្រាប់ការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច។ វៀតណាមត្រៀមខ្លួនជាស្រេច និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចជាមួយគុយបា ព្រមទាំងស្នើឲ្យស្ថានប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ ហើយអភិវឌ្ឍន៍រាល់កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងដំណោះស្រាយដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ។ រីឯខ្លួនវិញ លោក Rodrigo Malmierca Diaz បានជូនដំណឹងចំពោះលោកនាយករដ្ឋមន្ត្រីស្ដីពី លទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងបានឲ្យដឹងថាគុយបាមានបំណងទាក់ទាញការវិនិយោគរបស់វៀតណាម ហើយមានក្ដីសង្ឃឹមថា ធនាគារកសិកម្មវៀតណាមនឹងបើកការិយាល័យតំណាងនៅគុយបាដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពពាណិជ្ជកម្មនៃសហគ្រាស។

        នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានជួបសន្ទនាជាមួយលោក Rodrigo Malmierca Diaz។ នៅទីនេះ ភាគីទាំងពីរបានអះអាងនូវយន្តការសហប្រតិបត្តិការនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលកំពុងពង្រីកល្អនូវប្រសិទ្ធភាព ហើយភាគីនីមួយៗសុទ្ធតែកំពុង ខិតខំប្រឹងប្រែងអនុវត្តន៍រាល់កិច្ចព្រមព្រៀងដែលបានសម្រេច។ ភាគីទាំងពីរបានឯកភាពបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ៥០០ លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ