វៀតណាមត្រៀមខ្លួនជាស្រេចចែករំឡែកបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយអេហ្ស៊ីប

វៀតណាមត្រៀមខ្លួនជាស្រេចចែករំឡែកបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយអេហ្ស៊ីប - ảnh 1
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc Phat មានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Ibrahim Mahleb

        (VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ច ចូលរួមសន្និសីទ​អភិវឌ្ឍន៍
សេដ្ឋកិច្ចអេហ្ស៊ីប ( EEDC) ដែលបានប្រព្រឹត្តពីថ្ងៃទី១៣ដល់ថ្ងៃទី១៥​មិនា នៅទីក្រុង 
Sharm El Sheikh រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ​វៀតណាម លោក Cao
 Duc Phat បានអះអាងថា៖ ដោយមានប្រពៃណី​សហប្រតិបត្តិការពីយូរណាស់មកហើយ វៀតណាមជានិច្ចកាលប្រកៀកស្មា​ជាមួយប្រជាជនអេហ្ស៊ីប ក្នុងគ្រប់កាលះ
ទេសះ ហើយត្រៀមខ្លួនជាស្រេចចែក​រំឡែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
 និងកសាងប្រទេសជាតិ។ 

        ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅអេហ្ស៊ីបលើកនេះ នារសៀលថ្ងៃ
ទី១៤ មិនា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc
Phat មានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Ibrahim Mahleb ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ