វៀតណាមត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី ១៤ ខែកញ្ញាបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីការធ្វើកំណែទម្រង់ប្រតិបត្តិការរក្សាសន្តិភាពដោយមានការចូលរួមនិងថ្លែងរបាយការណ៍របស់អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការសន្តិភាពលោក Jean-Pierre Lacrox។ 
វៀតណាមត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព - ảnh 1

នាថ្ងៃទី ១៤ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូលើប្រធានបទកែសម្រួលសកម្មភាពក្សាសន្តិភាព (ប្រភព៖ UN)

ថ្លែងមតិនៅទីនេះឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃថា សកម្មភាពរក្សាសន្តិភាពគឺជាឧបករណ៍សំខាន់របស់អង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ នៅចំពោះមុខការរារាំងនិងការវាយប្រហារទៅលើកម្លាំងថែរក្សាសន្តិភាពនៅតែកើតមានឡើងនោះ លោកឯកអគ្គរដ្ឋទូតបានស្នើរថា ប្រទេសនានាត្រូវគិតគូរពីតួនាទីនៅចំពោះមុខនិងសំខាន់បំផុតរបស់ប្រទេសខ្លួន ដែលពាក់ព័ន្ធក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ក៏ដូចជា ធានាឱ្យមានការពិគ្រោះយោបល់និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធ នៅពេលកំពុងជំរុញដំណើរការនយោបាយ។ ទន្ទឹមជាមួយគ្នានោះ ត្រូវមានការវាយតម្លៃរួមអំពីភារកិច្ចរបស់ស្ថានបេសកកម្ម ដោយផ្តោតលើភារកិច្ចកសាងសមត្ថភាព ហើយសហគមន៍អន្តរជាតិត្រូវធានាប្រភពធនធានសម្រាប់សកម្មភាពថែរក្សាសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ