វៀតណាមត្រៀមខ្លួនជាស្រេចសំរាប់យុគសម័យថ្មីនៃវិស័យផលិតកម្ម

(VOVWORLD) - វិទ្យាស្ថានផ្លាស់ប្តូរបច្ចេកទេសនៃសម្ព័ន្ធក្រុមហ៊ុន Capgemini បាន ព្យាករណ៍ក្នុង រយៈពេល៥ឆ្នាំខាងមុខ រោងចក្រឆ្លាតអាចរួមចំណែកទឹកប្រាក់ទៅដល់ ៥០០ ពាន់លានដុលារអាមេរិកនៃតម្លៃបន្ថែមសំរាប់វិស័យសេដ្ឋកិច្ចសកល។
វៀតណាមត្រៀមខ្លួនជាស្រេចសំរាប់យុគសម័យថ្មីនៃវិស័យផលិតកម្ម - ảnh 1 រូបថតឧទាហរណ៍

ហេតុដូច្នេះហើយ ក្រុមហ៊ុនផលិតនៅលើសកលលោក ក្នុងនោះមានវៀតណាម គប្បីប្រើប្រាស់និងផ្លាស់ប្តូរគ្រឿងម៉ាស៊ីនដែលហួសសម័យឲ្យបានប្រសិទ្ធភាព។ អនុប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន Reed Tradex លោក Suttisak Wilanan បានឲ្យដឹងថា៖

“យើងខ្ញុំបានមើលឃើញនូវការអភិវឌ្ឍរបស់សហគ្រាសវៀតណាម និងមានទំនុក ទុកចិត្តទាំងស្រុងលើសហគ្រាសវៀតណាមនឹងចូលរួមក្នុងបញ្តាញសកល ដើម្បី ជម្រុញថាមពលផលិតកម្ម បង្កើនអត្តាធ្វើមូលដ្ឋាននីយកម្មដោយឆ្លើយនឹង តម្រូវការរបស់អតិថិជនអន្តរជាតិ។ ដោយមាននិន្នាការថាសហគ្រាសផលិត រង្គាល និងផលិតតាមប្រព័ន្ធខ្សែសង្វាក់ នោះសហគ្រាសត្រូវតែធ្វើវិនិយោគ យ៉ាងខ្លាំងក្លាថែមទៀតក្នុងផ្នែកបច្ចេកវិទ្យាដើម្បីនាំចេញផលិតផលរង្គាល។  ប្រសិនបើសហគ្រាស់វៀតណាមខកខានក្នុងការអនុវត្តបច្ចេកវិទ្យាខ្ពស់លើវិស័យផលិតកម្ម នោះនឹងធ្វើឲ្យយើងរបូតឱកាសជាច្រើនទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ