វៀតណាមត្រៀមខ្លួនដ៏ល្អបំផុតដើម្បីចូលរួមកងកម្លាំងរក្សារសន្តិភាពអង្គការសហប្រជាជាតិ

វៀតណាមត្រៀមខ្លួនដ៏ល្អបំផុតដើម្បីចូលរួមកងកម្លាំងរក្សារសន្តិភាពអង្គការសហប្រជាជាតិ - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc (ttxvn)

(VOV)_ ចូលរួមកងកម្លាំងរក្សារសន្តិភាពអង្គការសហប្រជាជាតិ ​ជា​សេចក្ដី សម្រេចចិត្តដ៏សែនសំខាន់របស់វៀតណាម។​នេះគឺជាសកម្មភាព​សម្ដែងនូវគោល នយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺគាំទ្រ​សន្តិភាព ជួយជ្រោមជ្រែង បណ្ដាគោលដៅដ៏ខ្ពង់ខ្ពស់របស់អង្គការសហប្រជាជាតិ អះអាងនូវការសន្យា និង
សមត្ថភាពរបស់វៀតណាម ជាសមាជិក១មានការទទួលខុសត្រូវក្នុងសហគមន៍
អន្តរជាតិ។ នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
លោក Ha Kim Ngoc នៅក្នុង​សិក្ខា​សាលាស្ដីពីពង្រឹងសេចក្ដីសម្រេចចិត្ត នៃរដ្ឋ សភាវៀតណាម ស្ដីពីការដែលវៀតណាមចូលរួមកងកម្លាំងរក្សារសន្តិភាពអង្គការ
សហប្រជាជាតិ ដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ២៥ មេសា នៅរដ្ឋធានីហាណូយ។
 លោក Ha Kim Ngoc បាន​សង្កត់​ធ្ងន់​ថា៖

          “ សិក្ខាសាលាលើកនេះមានអត្ថន័យដ៏សែនសំខាន់ ដើម្បីពិភាក្សា ​ស្ដាប់​ការរួមមតិរបស់បណ្ដាក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ អ្នកជំនាញការ​​ ស្ដីពីបណ្ដា
បញ្ហាស្នូល  ដូចជាគោលការណ៍ គោលដៅ ទិសដៅ ក្នុងការចូលរួមកងកម្លាំងរក្សារ សន្តិភាពរបស់អង្គការសហប្រជាជាតិ៕”          

ប្រតិកម្មទៅវិញ

ផ្សេងៗ