វៀតណាមត្រៀមខ្លួនស្វាគមន៍សហគ្រាស និងបញ្ញាវន្តអាណិកជនវៀតណាមនៅហុងគ្រី

(VOVWORLD) -   វៀតណាមត្រៀមខ្លួនស្វាគមន៍សហគ្រាស និងបញ្ញាវន្តអាណិកជនវៀតណាមនៅហុងគ្រី។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីព័ត៌មាននិងគមនាគមន៍ វៀតណាម លោក Nguyen Manh Hung ក្នុងជំនួបជាមួយសមាគមសហគ្រាសនិងបញ្ញាវន្តជនវៀតណាមនៅហុងគ្រីនាយប់ថ្ងៃទី ១០ខែកញ្ញា នៅទីក្រុង Budapest ក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងពិព័រណ៌ទូរគមានាគមន៍ពិភពលោក (ITU 2019)។
វៀតណាមត្រៀមខ្លួនស្វាគមន៍សហគ្រាស និងបញ្ញាវន្តអាណិកជនវៀតណាមនៅហុងគ្រី - ảnh 1 រដ្ឋមន្ត្រីព័ត៌មាននិងគមនាគមន៍ វៀតណាម លោក Nguyen Manh Hung នៅពិព័រណ៌ ITU 2019 (រូបថត៖TTXVN)

ក្នុងជំនួបនេះ លោក លោក Nguyen Manh Hung បានរំលឹកឡើងវិញនូវសមិទ្ធិផលផ្នែកបច្ចេកវិទ្យា ព័ត៌មាន និងគមនាគមន៍របស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ព្រមទាំងបានឲ្យដឹងថា គោលដៅរបស់វៀតណាមនាពេលខាងមុខនេះ នឹងក្លាយទៅជាប្រទេសមួយដ៏ខ្លាំងក្លា ក្នុងនោះមានតួនាទីជាគន្លឹះលើវិស័យបច្ចេកវិទ្យា ព័ត៌មាននិងគមនាគមន៍។ ដើម្បីសម្រេចបានប្រការទាំងនេះ គប្បីទទួលបាននូវការរួមចំណែករបស់មនុស្សគ្រប់រូប ពោលគឺប្រជាជនទាំង៩៥លាននាក់ក្នុងប្រទេស និងអាណិកជនវៀតណាមជាង ៥ លាននាក់ទៀតនៅឯបរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ