វៀតណាមថ្កោលទោសរាល់សកម្មភាពភេរវកម្មនិងអំពើហឹង្សាជ្រុលនិយមនៅប្រទេសអ៊ីរ៉ាក់

(VOVWORLD) - ថ្លែងមិតនៅឯកិច្ចប្រជុំនេះលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃជាវិជ្ជមាននូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់និងវឌ្ឍនភាពដែមស្រេចបាននៅអ៊ីរ៉ាក់ក្នុងរយៈពេលកន្លងមកនេះ ព្រមទាំងសំដែងការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនៅអ៊ីរ៉ាក់ផងដែរ។ 
វៀតណាមថ្កោលទោសរាល់សកម្មភាពភេរវកម្មនិងអំពើហឹង្សាជ្រុលនិយមនៅប្រទេសអ៊ីរ៉ាក់ - ảnh 1ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីស្ថានភាពអ៊ីរ៉ាក់ (រូបថត៖ baoquocte.vn)

នាថ្ងៃទី ១៦ ខែកុម្ភៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីស្ថានភាពនៅប្រទេសអ៊ីរ៉ាក់ ដោយមានការចូលរួមរបស់លោកស្រី Jeanine Hennis - Plasschaert តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានស្ថានបេសកកម្ម អ.ស.ប ទទួលបន្ទុកការផ្តល់ជំនួយប្រទេសអ៊ីរ៉ាក់ (UNAMI)។

ថ្លែងមិតនៅឯកិច្ចប្រជុំនេះលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃជាវិជ្ជមាននូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់និងវឌ្ឍនភាពដែមស្រេចបាននៅអ៊ីរ៉ាក់ក្នុងរយៈពេលកន្លងមកនេះ ព្រមទាំងសំដែងការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនៅអ៊ីរ៉ាក់ផងដែរ។ ទាក់ទិននឹងការបោះឆ្នោតនាពេលខាងមុខ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា ការបោះឆ្នោតគួរតែប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងធានាការចូលរួមយ៉ាងទូលំទូលាយរបស់ប្រជាជន ក្នុងនោះមានយុវជននិងស្ត្រី។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបន្តអនុវត្តការប្តេជ្ញាចិត្តដើម្បីជួយឧបត្ថម្ភដល់ប្រទេសអ៊ីរ៉ាក់ ព្រមទាំងធានានូវការគោរពពេញលេញចំពោះឯករាជ្យភាពនយោបាយ ឯកភាព អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ីរ៉ាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ