វៀតណាម-ថៃជំរុញទំនាក់ទំនងសហប្រតិបត្តិការ ឲ្យខ្លាំងក្លាថែមទៀត

វៀតណាម-ថៃជំរុញទំនាក់ទំនងសហប្រតិបត្តិការ ឲ្យខ្លាំងក្លាថែមទៀត - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Thien Nhan​ទទួលជួបសន្ទនាអ្នកពិគ្រោះយោបល់ ជាន់ខ្ពស់នៃគណៈ បក្សដើម្បីប្រជាជនថៃ លោក Somchai Wongsavat (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២ តុលា ក្នុងការទទួលជួបសន្ទនាអ្នកពិគ្រោះយោបល់
ជាន់ខ្ពស់នៃគណៈ បក្សដើម្បីប្រជាជនថៃ លោក​ Somchai Wongsavat ដែល
កំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖ វៀតណាមនិងថៃមាន
ចំណុច វប្បធម៌ប្រហាក់ប្រហែលគ្នានិងនេះគឺជាគ្រឹះស្ថានសំរាប់ការអភិវឌ្ឍន៍
រវាងប្រទេសទាំង ២ ក៏ដូចជា បណ្ដាប្រទេសជាសមាជិកអាស៊ាន ផងដែរ។
ឧបនាយករដ្ឋមន្ត្រី វៀតណាម បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ
ការរវាងរដ្ឋាភិបាលថៃ ជាមួយរដ្ឋាភិបាលវៀតណាម ក្នុងការកសាងនិង
អភិវឌ្ឍន៍ប្រទេសជាតិ។ អ្នកពិគ្រោះយោបល់ជាន់ខ្ពស់នៃគណៈ បក្សដើម្បី
ប្រជាជនថៃ លោក​ Somchai Wongsavat បានអះអាងនឹងខំប្រឹងប្រែងរួមជាមួយ
វៀតណាមជំរុញទំនាក់ទំនង ទ្វេភាគីអភវិឌ្ឍន៍ដ៏ស៊ីជំរៅដោយឈរលើស្មារតី
ដៃគូរយុទ្ធសាស្ត្រថៃ-វៀតណាម  ដើម្បីផលប្រយោជន៍របស់ប្រជាជននៃ
ប្រទេសទាំង ២ សន្តិភាពនិងស្ថិរភាពក្នុង ទំបន់និងលើសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ