វៀតណាម-ថៃរឹតបន្តឹងទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការលើគ្រប់វិស័យ

(VOVworld) - តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung នាថ្ងៃទី២៧ វិច្ឆិកា នាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-ocha និងលោកជំទាវ
រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលថៃបានមកបំពេញទស្សនកិច្ចជាផ្លូវការ
នៅវៀតណាម។នៅជំនួបចរចារក្រោយពីពិធីទទួល លោក Nguyen Tan Dung បាន
វាយតំលៃខ្ពស់ចំពោះការដែលលោកនាយករដ្ឋមន្រ្តី Prayuth Chan-ocha ជ្រើសរើស
វៀតណាមជាប្រទេសមកបំពេញទស្សនកិច្ចបន្ទាប់ពីឡើងកាន់តំណែង ព្រមទាំង
ជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកសំខាន់និងជាក់ស្ដែងសំដៅរឹត
បន្តឹងថែមទៀតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាង
ប្រទេសទាំង២។ថ្នាក់ដឹកនាំរដ្ឋាភិបាលទាំង២រូប បានឯកភាពថា នឹងសហការយ៉ាង
ស្អិតរមួត បន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ ក៏ដូចជាលាតត្រដាងអនុវត្ត
ល្អនូវយន្តការសហប្រតិបតិ្តការទ្វេភាគីសំខាន់ៗ។ភាគីទាំង២ ក៏បានឯកភាពនឹង
បញ្ជាណែនាំបណ្ដាក្រសួង ស្ថាប័ននិងតំបន់ អនុវត្តល្អកិច្ចព្រមព្រៀងជាន់ខ្ពស់នានា
រវាងប្រទេសទាំង២  ខិតខំប្រឹងប្រែងដម្លើងតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួល
បាន១៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។

វៀតណាម-ថៃរឹតបន្តឹងទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការលើគ្រប់វិស័យ - ảnh 1
ពិធីចុះបត្ថលេខាលើឯកសារសហប្រតិបតិ្តការចំនួន៣រវាងប្រទេសទាំង២ (រូបថត៖vovgiaothong.vn)


វៀតណាមវាយតំលៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងរបស់ថៃក្នុងការសម្របសម្រួល
ទំនាក់ទំនងអាស៊ាន-ចិន នាពេលកន្លងទៅ រួមចំណែករក្សាសាមគ្គីភាពនិងសម្លេង
រួមរបស់អាស៊ានក្នុងបញ្ហាសមុទ្រខាងកើត។ភាគីទាំង២បានឯកភាពថាបន្តសហ
ការយ៉ាងសកម្មក្នុងការដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់
អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ
១៩៨២ អនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពសេចក្ដីថ្លែងការស្ដីពី
ការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងចរចារឲ្យបានឆាប់ៗ
អំពីក្រមប្រតិបតិ្តតំបន់នៅសមុទ្រខាងកើត (COC)។
បន្ទាប់ពីជំនួបចរចារ នាយករដ្ឋមន្រ្តីទាំង២រូប បានធ្វើជាកាសិណសិក្សីនៅពិធីចុះ
ហត្ថលេខាលើឯកសារសហប្រតិបតិ្តការចំនួន៣រវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ