វៀតណាមទាក់ទាញការវិនិយោគពីសហគ្រាសទួរគី

(VOVWORLD) - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទួរគី លោក Tran Quang Tuyen ទើបតែបំពេញទស្សនកិច្ចការងារនៅទីក្រុង Istanbul  ដើម្បីជម្រុញទំនាក់ទំនងជាមួយសហគ្រាសទួរគី ព្រមទាំងបង្កើនការផ្សព្វផ្សាយលើវិស័យសេដ្ឋកិច្ចវៀតណាម និងទាក់ទាញការវិនិយោគពីបណ្តាសហគ្រាសទួរគីនោះផងដែរ។
វៀតណាមទាក់ទាញការវិនិយោគពីសហគ្រាសទួរគី - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទួរគី លោក Tran Quang Tuyen (ខាងឆ្វេង)

លោក Tran Quang Tuyen បានជួបសំណេះសំណាលជាមួយសហគ្រាសដែលជាសមាជិកក្នុងក្រុមប្រឹក្សាអាជីវកម្មទួរគី-វៀតណាមជាង ១០ អង្គភាព ហើយលោកក៏បានឲ្យដឹងថា ក្នុងរយៈពេលជាងមួយទស្សវត្សកន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីបានរីកចម្រើនយ៉ាងឆាប់រហ័ស ពោលគឺកើនឡើង ១៣ ដង ដោយសម្រេចបានទឹកប្រាក់ជិត ៣ ពាន់លានដុល្លាអាមេរិកនៅ ឆ្នាំ២០១៧។ សហគ្រាសទួរគីបានវាយតម្លៃចំពោះវៀតណាមគឺជាទីផ្សារធំទូលាយ និងមានឱកាសល្អជាច្រើនសំរាប់សហគ្រាសទួរគី។ ម្យ៉ាងវិញទៀត វៀតណាមក៏ជាទីកន្លែងសំខាន់មួយសំរាប់សហគ្រាសទួរគីដើម្បីអាចឈានចូលទៅទីផ្សារផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ