វៀតណាមទទួលដំណែងប្រធានវេទិកាអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិកអាណត្តិ២០១៧-២០១៨

(VOVWORLD) -ពិធីប្រគល់ដំណែងប្រធានវេទិកាអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) អាណាត្តិ ២០១៧-២០១៨បានប្រព្រឹត្តទៅ យ៉ាងឱឡារិកនាយប់ថ្ងៃទី១១ឧសភានៅទីក្រុង ហូជីមិញ។ 
វៀតណាមទទួលដំណែងប្រធានវេទិកាអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិកអាណត្តិ២០១៧-២០១៨ - ảnh 1អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN) 

អញ្ជើញថ្លែងមតិក្នុងពិធី អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានសម្តែងនូវមោទនភាពរបស់រដ្ឋសភាវៀតណាមដែលទទួលបានការ ជឿទុកចិត្តរបស់ប្រទេសសមាជិក APPF ប្រគល់ដំណែងជាប្រធានវេទិកានេះក្នុង ដំណាក់កាល ២០១៧-២០១៨ រួមជាមួយគ្នានោះ គឺការរៀបចំសន្និសីទប្រចាំលើកទី ២៦របស់ APPF នៅវៀតណាមនាខែមករាឆ្នាំ២០១៨៖

        “បន្តជោគជ័យរបស់រដ្ឋសភាវៀតណាមក្នុងសកម្មភាពកិច្ចការបរទេសអន្តរ សភាពហុភាគីដែលបានរៀបចំនាពេលថ្មីៗនេះ ដូចជា មហាសន្និបាត IPU-132 ប្រ ព្រឹត្តទៅនៅទីក្រុងហាណូយក្នុងខែមិនាឆ្នាំ២០១៥និងមហាសន្និបាត AIPA-31 ប្រព្រឹត្ត ទៅនាខែកញ្ញាឆ្នាំ២០១០នោះ រដ្ឋសភាវៀតណាមសន្យា ខិតខំប្រឹងប្រែងដើម្បីរៀបចំ ប្រកបដោយជោគជ័យសន្និសីទប្រចាំឆ្នាំ APPF-26។ វៀតណាមមានបំណងទទួល បានការគាំទ្រពីលោកប្រធាន IPU លោកអគ្គលេខាធិការ IPU និងកិច្ចសហប្រតិបត្តិ ការរវាងអន្តរសភាក្នុងតំបន់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ