វៀតណាមធានាការជួយឧបត្ថម្ភសម្រាប់ពលករវៀតណាមដែលត្រឡប់មកពីលីបីវិញ

(VOVworld)-ចំពោះមុខស្ថានភាពសឹកនៅលីបី កើតតានតឹងឡើងៗ​ចំណុះក្រសួង
ការងារ យុទ្ធជនពិការនិងសង្គមកិច្ច វៀតណាម បានសំណូមពរអង្គភាពអាជីវកម្ម
នានា ម្ចាស់ការក្នុងការរៀបចំវិធានការ បញ្ចូនពលករត្រឡប់មកស្រុកវិញ ព្រមទាំង
មានការជួយឧបត្ថម្ភសម្រាប់ពួកគេផងដែរ។

វៀតណាមធានាការជួយឧបត្ថម្ភសម្រាប់ពលករវៀតណាមដែលត្រឡប់មកពីលីបីវិញ - ảnh 1
វៀតណាមធានាការជួយឧបត្ថម្ភសម្រាប់ពលករវៀតណាមដែលត្រឡប់មកពីលីបីវិញ(VOV)

        រហូតមកដល់ពេលនេះ ស្ថានទូតវៀតណាមប្រចាំនៅទួរគី បានបញ្ចូនពលករ វៀតណាមចំនួន១១៣ត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ លោក Nguyen
Ngoc Quynh ប្រធាននាយកដ្ឋានពលកម្មក្រៅប្រទេសឲ្យដឹងថា៖

        “អារម្មណ៌របស់ពលករទាំងឡាយគឺចង់ត្រឡប់មកប្រទេសវិញ ។​ យើងខ្ញុំ
នឹងដោះស្រាយយ៉ាងឆាប់ៗ។​យើងខ្ញុំក៏បានស្នើរអង្គភាពអាជីវកម្មបញ្ចូន ព័ត៌មាន
ស្ថានភាពជាក់ស្តែងសម្រាប់ឲ្យពលករផងដែរ។​ចំពោះមូលនីធិជួយឧបត្ថម្ភក្រៅ
ប្រទេស ត្រូវបានកំណត់យ៉ាងច្បាស់លាស់ហើយ យើងខ្ញុំនឹងជួយឧបត្ថម្ភជា
ប្រាក់សម្រាប់ពលករ ដែលត្រឡប់មកប្រទេសវិញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ