វៀតណាមនិង Bangladesh បានចេញសេក្តីថ្លែងការរួម

(VOVworld) – បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់
នាយករដ្ឋម្ត្រី Bangladesh លោកស្រី Sheikh Hasina ប្រកបដោយជោគជ័យ
វៀតណាមនិង Bangladesh បានចេញសេក្តីថ្លែងការរួម។ តាមនោះ ថ្នាក់ដឹកនាំ
ទាំង ២ រូបឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ នយោបាយ សន្តិសុខ
ការពារ ជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ព័ត៌មាន-ទូរគមនាគមន៍និង
កសិកម្ម ឲ្យខ្លាំង ក្លាថែមទៀត។ ភាគីទាំង ២ បានឯកភាពអំពីការរៀបចំសម័យ
ប្រជុំលើកទី ២ គណៈ កម្មាធិការចំរុះ វៀតណាម-Bangladesh និងការពិគ្រោះយោ
បល់នយោបាយរវាង ក្រសួងការបរទេសនៃប្រទេសទាំង ២ ដើម្បីបូកសរុបនិង
កំណត់ទិសដៅសហប្រតិ បត្តិការរវាងប្រទេសទាំង ២ នាពេលខាងមុខ។ ក្រៅពី
នេះ ភាគីទាំង ២ នឹងជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការពារជាតិ តាមរយៈការផ្លាស់ប្តូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ចែករំលែកបទពិសោធន៍ចូលរួម
សកម្មភាពរក្សា សន្តិភាពរបស់ អ.ស.ប. និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លង់
ដែននិងរត់ពន្ធមនុស្ស៕

វៀតណាមនិង Bangladesh បានចេញសេក្តីថ្លែងការរួម - ảnh 1
នាយករដ្ឋម្ត្រី Bangladesh លោកស្រី Sheikh Hasina (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ