វៀតណាមនិង EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀង VPA/FLRGT

(VOVWORLD) - នារសៀលថ្ងៃ១៩ខែតុលា នៅទីក្រុងព្រុច សែលនៃប្រទេសបែលហ្ស៊ិក នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានអញ្ជើញជាសាក្សី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូស្ម័គ្រចិត្ត ស្តីពីការប្រតិបត្តិច្បាប់ព្រៃឈើ ការគ្រប់គ្រងព្រៃ ឈើនិងពាណិជ្ជកម្មព្រៃឈើ (VPA / FLEGT)។ 
វៀតណាមនិង EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀង VPA/FLRGT - ảnh 1ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង VPA/FLRGT (រូបថតៈ Chinhphu.vn)

កិច្ចព្រមព្រៀងនេះ សំដៅជួយបង្កើតការគ្រប់គ្រងព្រៃឈើ ដោះស្រាយស្ថានភាពកាប់ឈើខុសច្បាប់និងជម្រុញពាណិជ្ជកម្មឈើ រួមទាំងផលិតផលឈើស្របច្បាប់របស់វៀតណាមដែលបាននាំចេញទៅទីផ្សារសហភាពអឺរ៉ុបនិងទីផ្សារដទៃទៀត។

លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀត ណាម; លោក Sabastian Kurz នាយករដ្ឋមន្ត្រីអូទ្រីស បច្ចុប្បន្នកំពុងកាន់ដំណែងជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប និងលោកស្រី Federica Mogherini អនុប្រធានគណៈកម្មាធិការអឺរ៉ុប តំណាងជាន់ខ្ពស់ទទួលបន្ទុកអំពីកិច្ចការបរទេសនិងសន្តិសុខរបស់ EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ម័គ្រចិត្តស្តីពីការប្រតិបត្តិច្បាប់ព្រៃ ឈើ គ្រប់គ្រងព្រៃឈើ និងពាណិជ្ជកម្មព្រៃឈើ។ កិច្ចព្រមព្រៀងនេះនឹងមានសុពលភាពបន្ទាប់ពីត្រូវបានអនុម័តស្របតាមច្បាប់របស់ភាគីនីមួយៗ។

លោកស្រី Federica Mogherini បានលើកឡើងថា ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ វៀតណាមនិងសហការជាមួយ EU  ដើម្បីដោះស្រាយការកាប់ឈើខុសច្បាប់និងផលវិបាកដែលបង្កឡើងដោយស្ថានការណ៍នេះ។ EU អបអរសាទរចំពោះរាល់ការរីកចម្រើនដែលវៀតណាមទទួលបាន សំដៅត្រៀមរៀបចំឲ្យការប្រតិបត្តិកិច្ចព្រមព្រៀងដៃគូស្ម័គ្រចិត្ត ស្តីពីការប្រតិបត្តិច្បាប់ព្រៃឈើ គ្រប់គ្រងព្រៃឈើនិងពាណិជ្ជកម្មព្រៃឈើ និងរាល់ជំហានដំបូងក្នុងការបង្កើនការត្រួតពិនិត្យឈើនាំចូល។

ចំណែក លោក Nguyen Xuan Cuong បានលើកច្បាស់ថា ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងនេះ វៀតណាមនឹងកសាងប្រព័ន្ធធានាឈើស្របច្បាប់ (VNTLAS) ពេញលេញនិងជឿជាក់ សំដៅធានាពីប្រភពឈើនាំចូលនិងផលិតផលឈើដែលមានប្រភពស្របច្បាប់តាមរយៈប្រព័ន្ធបញ្ជាក់សម្រាប់ឈើក្នុងប្រទេសនិងឈើនាំចូល ដែលបានធ្វើអាជីវកម្មដោយបានគោរពច្បាប់របស់ប្រទេសធ្វើអាជីវកម្នឈើនេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ