វៀតណាមនិង Senegal បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម


វៀតណាមនិង Senegal បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម - ảnh 1
វៀតណាមនិង Senegal បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម (VNA)

(VOVworld) –ចាប់ពីថ្ងៃទី ១០ ដល់ទី​១៣ មករា ឆ្នាំ ២០១៧ ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅអាលហ្សេរីនិង Senegal លោក Pham Quoc Tru បានទៅ
បំពេញទស្សនកិច្ចការងារនៅ Senegal ដើម្បីប្រគល់ជូនសារតាំងរបស់
 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត
Pham Quoc Tru បានមាន ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រី ការបរទេស
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ទូរគមនាគមន៍និង រដ្ឋមន្ត្រីពន្លឿនវិនិយោគនិង
ដៃគូប្រទេសម្ចាស់ផ្ទះ។ ក្នុងជំនួបសន្ទនាទាំងនោះ ភាគីទាំងពីរបានឯកភាព
បង្កើនទំនាក់ទំនងសហប្រតិបត្តិការនាពេលខាងមុខជាពិសេសលើវិស័យ
ពាណិជ្ជកម្មវិនិយោគតាមរយៈរាល់សកម្មាភាពជាក់ស្តែងដូចជាការរៀបចំ
ផ្សារណាត់វៀតណាម Expo និងផ្សារណាត់អន្តរជាតិ Dakar បង្ក លក្ខណៈងាយ
ស្រួលសំរាប់សហគ្រិននៃប្រទេសទាំងពីរវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម
ផងនិង Senegal ផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ