វៀតណាមនិងUNESCOចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការ

(VOVworld)-នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dung ទើបនឹង​បានអនុ
ម័តលើខ្លឹមសារនៃសេចក្តីព្រាង អនុស្សរណៈសហប្រតិបត្តិការរវាង រដ្ឋាភិបាលវៀត
ណាមជាមួយអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអ.ស.ប (UNESCO) ដំណាក់
កាល២០១៦-២០២០ និងប្រគល់សិទ្ធិឲ្យថ្នាក់ដឹកនាំក្រ សួងការបរទេសវៀតណាម
តាងនាមរដ្ឋាភិបាលចុះហត្ថលេខាលើអនុស្សារណ ពោលខាងលើ ជាមួយតំណាង
មានសមត្ថកិច្ចរបស់ UNESCO ។ ការចុះហត្ថ លេខានេះ​នឹងរួមចំណែកជម្រុញទំនាក់
ទំនសហប្រតិបត្តិការក្នុងដំណាក់កាល ២០១៦-២០២០ លើវិស័យអប់រំ វិទ្យាសាស្រ្
តពិត វិទ្យាសាស្ត្រសង្គម វប្បធម៌ និងព៌ត៌មានផ្សព្វផ្សាយ។ តាមគំរោង ពិធីចុះហត្
ថលេខាលើអនុស្សរណនេះ នឹងបានរៀបចំនៅទីស្នាក់ការរបស់ UNESCO ប្រចាំនៅ
ក្រុងបារីស ក្នុងឱ កាសលោកនាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញទៅទស្សនា
ទីស្នាក់ ការនេះនឹងជួបសន្ទនាជាមួយអគ្គនាយកអង្គការ UNESCO ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ