វៀតណាមនិងកាណាដាបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ

(VOVWORLD) -នាថ្ងៃទី៤មិថុនា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា លោក Harjit Singh Sahan ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦មិថុនា។
វៀតណាមនិងកាណាដាបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការពារជាតិកាណាដា លោក  Harjit Singh Sahan (រូបថតៈ ក្រសួងការបរទេសវៀតណាម)

ក្នុងជំនួបនេះ លោក Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់និងមានបំណង បង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយកាណាដាតាមទិសគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពជាក់ស្តែង។

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអះអាងថា វៀតណាមគាំទ្រ គោលនយោ បាយកិច្ចការបរទេសរបស់កាណាដា ក្នុងនោះមានការបង្កើនទំនាក់ទំនងជាមួយវៀតណាមនិងអាស៊ាន។ ភាគីទាំងពីរឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្តិការនៅវេទិកានានា និងយន្តការពហុភាគីសំខាន់ៗដូចជា អង្គការសហប្រជាជាតិ APEC សហប្រតិបត្តិការជាមួយអាស៊ាននិងកិច្ចសហប្រតិបត្តិការក្នុង CPTPP

 ផងដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រី Harjit Singh Sahan បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់កាណាដាក្នុងតំបន់និងមានបំណងបង្កើតទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយវៀតណាមក្នុងនោះមានកិច្ចសហប្រតិបត្តិការការពារជាតិ។

ស្តីពីបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានអះអាងគោលជំហគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី មិនប្រើប្រាស់អំពើហឹង្សា គោរពដំណើរការការទូតនិងច្បាប់ ដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានដល់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ