វៀតណាមនិងកម្ពុជាចុះហត្ថលេខាលើអនុស្សារណះ អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យរុក្ខកម្ម

វៀតណាមនិងកម្ពុជាចុះហត្ថលេខាលើអនុស្សារណះ អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យរុក្ខកម្ម - ảnh 1
ពិធីចុះហត្ថលេខាលើអនុស្សារណះ អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យរុក្ខកម្ម(http://www.vietnamplus.vn)

នាថ្ងៃទី ២៧ មិថុនា នៅទីក្រុងហាណូយ លោក Nguyen Ba Ngai អនុប្រធាន អគ្គនាយក ដ្ឋានរុក្ខាកម្ម តាងនាមអោយក្រសួងកសិកម្ម និងអភិវឌ្ឍ​ជនបទវៀតណាម និងសាស្ត្រាចារ្យ
 Chea Sam Ang អនុប្រធាន​អគ្គនាយកដ្ឋានរុក្ខកម្ម នៃក្រសួងរុក្ខកម្ម និងជលផលកម្ពុជា  បានចុះ ហត្ថលេខា លើអនុស្សារណះ អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យរុក្ខកម្មរវាងប្រទេសទាំងពីរ។

តាមនោះ ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ដូចជា ការផ្លាស់ប្តូរព័ត៍មាន 
បង្ការនិងទប់ទល់នឹងការឆេះព្រៃ ត្រួតពិនិត្យការដឹកជញ្ជូននិងលក់ឈើ និងសត្វព្រៃ …។ល។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងរួម​សហការអនុវត្តបណ្ដាសកម្មភាព សំដៅសម្របខ្លួន​ជាមួយការផ្លាស់ប្តូរ​របស់ទីផ្សារអន្តរជាតិអំពីឈើ និងផលិតផលពីឈើ បង្កើនកិច្ចសហប្រតិ​បត្តិការទ្វេភាគី និងពហុភាគី។ អនុស្សារណះនេះមានសុពលភាពក្នុងរយះពេល ៥ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ