វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ

(VOV)_សម័យប្រជុំលើកទី១៣ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ​ស្ដីពី
កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេក​វិទ្យាត្រូវ​បាន​ប្រព្រឹត្ត ទៅនៅរាជធានីភ្នំពេញ (កម្ពុជា) ក្នុងរយៈពេល២ថ្ងៃ ​គឺថ្ងៃទី១០ ​ទី១១ ​កុម្ភះ​។ ឧបនា
យក រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការ​បរទេសវៀតណាម ​លោក ​Pham Binh Minh ប្រធានគណកម្មាធិការ​សហប្រតិបត្តិការវៀតណាម-កម្ពុជា ​និងឧបនាយករដ្ឋមន្ត្រី 
និងជារដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហ​ប្រតិបត្តិការ​អន្តរជាតិកម្ពុជា លោក 
ហោណាំហុង ​ប្រធានគណៈកម្មាធិការសហប្រតិបត្តិការកម្ពុជា-វៀតណាម បាន
ធ្វើ​អធិបតីកិច្ចប្រជុំលើកនេះ។

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ - ảnh 1
កិច្ចប្រជុំគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ​(vov)

          កិច្ចប្រជុំលើកទី១២ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ​ត្រូវ​បាន ប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នាថ្ងៃទី ២៣ ​សីហាឆ្នាំ ២០១៣។ ​ភាគីទាំងពីរបាន ឯកភាពបង្កលក្ខណៈងាយស្រួល ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ជួយឧបត្ថម្ភអង្គភាពអាជីវកម្មដោះ
ស្រាយការលំបាក អនុវត្តរាល់គំរោងការណ៍ប្រកបដោយជោគជ័យ…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ