វៀតណាមនិងកម្ពុជាបង្កើនការប្រឆាំងបទល្មើសឆ្លងដែន

វៀតណាមនិងកម្ពុជាបង្កើនការប្រឆាំងបទល្មើសឆ្លងដែន - ảnh 1
វៀតណាមនិងកម្ពុជាបង្កើនការប្រឆាំងបទល្មើសឆ្លងដែន (TTXVN)

          (VOV)_នារសៀលថ្ងៃទី ១៨ កុម្ភះ នៅខេត្ត Tay Ninh មេបញ្ជាកាដ្ឋាន​កងទ័ព
ព្រំដែនខេត្ត tay Ninh (ភាគខាងត្បូងវៀតណាម) និងមន្ទីរនគរបាល​របស់ខេត្ត ចំនួន ៣ គឺកំពង់ចាម ព្រៃវែង និងស្វាយរៀង (ព្រះរាជាណាចក្រ​កម្ពុជា) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយស្ដីពីការបង្កើនការងារខ័ណ្ឌសីម៉ាបោះបង្គោល​ព្រំដែន និងការ
បង្ការ  ប្រឆាំងបទល្មើសឆ្លងដែន រវាងប្រទេស​ទាំងពីរ។ ភាគីទាំងពិរបានឯកភាព អំពីខ្លឹមសារចំនួន៥ ​រួមសហការក្នុងឆ្នាំ ២០១៤ គឺបន្តរក្សារស្ថិរភាពស្ថានភាព សន្តិសុខព្រំដែន រៀបចំការយាមល្បាត​រួម ការជួញដូរអាវុធ គ្រឿងញៀន…។ល។ ភាគីទាំងពីរត្រូវបន្ត​រួមសហការអនុវត្តភារកិច្ចខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន ​បង្កលក្ខណះងាយស្រួលសំរាប់ប្រជាជនវៀត​ណាមនិងកម្ពុជា ទៅវិញទៅមក លក់ដូរ តាមខ្សែរព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ