វៀតណាមនិងកម្ពុជាពង្រឹងចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVworld)- នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៧កញ្ញានោះ សម្តេច ហេង សំរិន
ប្រធានរដ្ឋសភាកម្ពុជាបានធ្វើជាអធិបតីពិធីទទួលស្វាគមន៍និងជួបសវនាការជាមួយ
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ព្រមទាំងគណៈប្រតិភូ
ជាន់ ខ្ពស់រដ្ឋសភាវៀតណាម។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាទាំងពីររូបបានជូន
ដំណឹង ទៅវិញទៅមកអំពីស្ថានភាពនៃប្រទេសនិមួយៗនិងសកម្មភាពរបស់រដ្ឋស
ភា។ភាគីទាំង ពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារ
ជាតិរវាងប្រទេស ទាំងពីរនាពេលកន្លងទៅបានរួមចំណែកបង្កើនទំនុកទុកចិត្ត
ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ថ្នាក់ដឹកនាំទាំងពីររូប
បានឯកភាពថា ​រួមជាមួយទំ នាក់ទំនងនយោបាយដែលមានស្រាប់​​នោះ ទំនាក់
ទំនងរវាងរដ្ឋភាវៀតណាមជាមួយរដ្ឋ សភានិងព្រឹទ្ធសភាកម្ពុជាកាន់តែមានការ
វិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

វៀតណាមនិងកម្ពុជាពង្រឹងចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាអញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan


        ក៏នារសៀលថ្ងៃទី២៧កញ្ញានេះដែរ ប្រធានរដ្ឋសភាវៀតណាម លោកស្រី
Nguyen Thi Kim Ngan បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាគ្សាការងារ
ជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមាន
សន្តិភាព។ នៅ ទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងគោលនយោ
បាយមុនក៏ដូចជា ក្រោយរបស់វៀតណាមគឺគោរពជានិច្ចនិងផ្តល់អាទិភាពខ្ពស់
សម្រាប់ការពង្រឹងនិង ពង្រីកចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យជាមួយកម្ពុជានិងគណៈ​បក្សប្រជាជនកម្ពុជា។​រីឯខ្លួនវិញ សម្តេច ហ៊ុន​សែន
បានថ្លែងអំណរគុណចំពោះការជួយ ឧបត្ថម្ភរបស់វៀតណាមក្នុងការពិនិត្យព្យាល
ជំងឺសម្រាប់ប្រជាជននៅតាមព្រំដែន។ នាយករដ្ឋមន្ត្រី សម្តេច ហ៊ុនសែនបាន
សង្កត់ធ្ងន់ថា នាពេលខាងមុខ ប្រទេសទាំងពីរ គប្បីបង្កើនការអប់រំប្រពៃណីយ៉ាង
ល្អប្រសើរវាងកម្ពុជានិងវៀតណាមទៅដល់ប្រជាជន គ្រប់ស្រទាប់ដែលក្នុងនោះ
មានជំនាន់វ័យក្មេង។ រួមជាមួយគ្នានោះ តំបន់នានានៅតាម ព្រំដែន​វៀតណា​ម-
ឡាវ-កម្ពុជាគប្បីបង្កើនការជួបប្រាស្រ័យមិត្តភាព រួមចំណែកកសាង ខ្សែព្រំដែន
របស់ប្រទេសទាំងបីសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។

        នាយប់ថ្ងៃដដែល ប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំសិនបានធ្វើពិធីជប់
 លៀងអបអរសាទរប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងគណៈ
ប្រតិភូ ជាន់ខ្ពស់រដ្ឋសភាវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ