វៀតណាមនិងកូរ៉េខាងត្បូងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការរវាងតុលាការនៃប្រទេសទាំង២

(VOVWORLD) - នារសៀលថ្ងៃទី២៨ សីហា នៅរដ្ឋធានីហាណូយ អញ្ជើញទទួលជួបសន្ទនាជាមួយប្រធានតុលាការកំពូលកូរ៉េខាងត្បូង Yang Sung-tae ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមនោះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអះអាងនូវការគាំទ្រយ៉ាងខ្លាំងក្លារបស់រដ្ឋនិងរដ្ឋាភិបាលវៀតណាមចំពោះការជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងតុលាការនៃប្រទេសទាំង២។ 
វៀតណាមនិងកូរ៉េខាងត្បូងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការរវាងតុលាការនៃប្រទេសទាំង២ - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ)និងប្រធានតុលាការកំពូលកូរ៉េខាងត្បូង Yang Sung-tae (រូបថត៖TTXVN)


(VOVworld) - នារសៀលថ្ងៃទី២៨ សីហា នៅរដ្ឋធានីហាណូយ អញ្ជើញទទួលជួបសន្ទនាជាមួយប្រធានតុលាការកំពូលកូរ៉េខាងត្បូង Yang Sung-tae ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត ណាមនោះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអះអាងនូវការគាំទ្រយ៉ាងខ្លាំងក្លារបស់រដ្ឋនិងរដ្ឋាភិបាលវៀតណាមចំពោះការជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងតុលាការនៃប្រទេសទាំង២។ ប្រធានរដ្ឋលោក Tran Dai Quang គាំទ្រតុលាការប្រជាជនវៀតណាមនិងស្ថាប័នសហប្រតិបតិ្តការអន្តរជាតិកូរ៉េខាងត្បូងកសាងនិងដំណើរការឲ្យបានឆាប់ៗនូវគំរោងការណ៍ “បង្កើនតម្លាភាពនិងលើកកំពស់គុណភាពតុលាការនៅវៀតណាម”។

        រីឯខ្លួនវិញ ប្រធានតុលាការកំពូល Yang Sung-tae ចាត់ទុកថា កិច្ចសហប្រតិបតិ្តការរវាងតុលាការកូរ៉េខាងត្បូងនិងតុលាការកំពូលប្រជាជនវៀតណាមកំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Yang Sung-tae អះអាងថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង២និយាយរួមនិងតុលាការទាំង២និយាយដោយឡែកកាន់តែអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅនិងប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ