វៀតណាមនិងកូរ៉េខាងត្បូងមានទំនាក់ទំនងគំរូដែលឆ្ពោះទៅអនាគត

(VOVworld) - ថ្លែងមតិនៅជំនួបសន្ទនាជាមួយអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក​
Lee Myung bak នាថ្ងៃទី២១ តុលា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ពិសេស មានគោលបំណងរួមជាមួយ
កូរ៉េខាងត្បូង ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យឲ្យកាន់តែស៊ីជំរៅ ចីរភាព
ជាក់ស្ដែង នាំមកនូវផលប្រយោជន៍សំរាប់ប្រជាជននៃប្រទេសទាំង២។លោក Nguyen
Tan Dung ក៏បានជឿជាក់ថា ដោយមានការខំប្រឹងប្រែងរបស់ភាគីទាំង២ វៀតណាម
និងកូរ៉េខាងត្បូងនឹងសម្រេចការចរចារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ
កម្មសេរី(FTA)នាចុងឆ្នាំ២០១៤។ប្រការនេះ នឹងជួយឲ្យទំនាក់ទំនងសហប្រតិបតិ្តការ
រវាងបណ្ដាក្រសួងស្ថាប័ន និងអង្គភាពអាជីវកម្មនៃប្រទេសទាំង២អភិវឌ្ឍន៍យ៉ាង
ងាយស្រួល។

វៀតណាមនិងកូរ៉េខាងត្បូងមានទំនាក់ទំនងគំរូដែលឆ្ពោះទៅអនាគត - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និង
អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Myung-bak


រីឯខ្លួនវិញ លោក Lee Myung-bak បានចាត់ទុកថា ទំនាក់ទំនងវៀតណាម-កូរ៉េខាង
ត្បូងគឺជាទំនាក់ទំនងគំរូឆ្ពោះទៅអនាគតដោយសារប្រទេសទាំងមិនត្រឹមតែបង្កើត
ទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងបង្កើត
ការយោគយល់ជិតស្និទ្ធដោយឈរលើមូលដ្ឋានទំនាក់ទំនងវប្បធម៌ ជួបប្រាស្រ័យ
រវាងប្រជាជនទៀតផង។លោក Lee Myung-bak បានឲ្យដឹងថា សមាគមអង្គភាព
អាជីវកម្មកូរ៉េខាងត្បូងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការស្វែងរកឱកាសវិនិយោគ
នៅវៀតណាម ព្រមទាំងមានគោលបំណងថា រដ្ឋាភិបាលវៀតណាមបន្តជួយ
ឧបត្ថម្ភបណ្ដាអង្គភាពអាជីវកម្មកូរ៉េខាងត្បូង មកវិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ