វៀតណាមនិងកាហ្សាក់ស្ថាន បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់

(VOVWORLD) - ភាគីទាំងពីរមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅលើវិស័យសហប្រតិបត្តិការទ្វេភាគី និងចែករំលែកបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ 
វៀតណាមនិងកាហ្សាក់ស្ថាន បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ - ảnh 1រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន Mukhtar Tileuberdi (ប្រភព៖ TTXVN)

នាព្រឹកថ្ងៃទី១៨ ខែសីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន Mukhtar Tileuberdi ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២។

ភាគីទាំងពីរមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅលើវិស័យសហប្រតិបត្តិការទ្វេភាគី និងចែករំលែកបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការបន្តយកចិត្តទុកដាក់លើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវធ្វើឱ្យមានប្រសិទ្ធភាពនូវឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខារវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ដែលកាហ្សាក់ស្ថានជាសមាជិក។ រៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-កាហ្សាក់ស្ថានស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកទេស នាពេកឆាប់ៗនេះ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត; យល់ព្រមពង្រឹងការសម្របសម្រួលនៅអង្គការ និងវេទិកាថ្នាក់តំបន់ និងអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ ក៏ដូចជាវេទិកាសម្របសម្រួលសកម្មភាព និងវិធានការកសាងទំនុកចិត្តអាស៊ី (CICA) ដែលកាហ្សាក់ស្ថានកំពុងទទួលតំណែងជាប្រធានសម្រាប់អាណត្តិ ២០២០-២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ