វៀតណាមនិងគុយបាបង្កើនទំនាក់ទំនងនយោបាយនិងការទូត
(VOVWORLD) - នារសៀលថ្ងៃទី ២៥ កុម្ភៈ នៅទីក្រុងហាណូយ លោក Nguyen Trong Nghia ប្រធានគណៈកម្មាធិការឃោសនានិងចលនាមហាជនមជ្ឈិម បានទទួលជួបឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមលោក Rogelio Polanco Fuentes។
ប្រធានគណៈកម្មាធិការឃោសនា និងអប់រំមជ្ឈឹម លោក Nguyen Trong Nghia បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋគុយបាប្រចាំនៅវៀតណាម លោក Rogelio Polanco Fuentes (រូបថត៖ VOV) |
នៅទីនេះ លោក Nguyen Trong Nghia បានអះអាងថា វៀតណាមជានិច្ចកាលអមដំណើរ និងគាំទ្រការខិតខំប្រឹងប្រែងរបស់គុយបាដើម្បីជំនះ ពុះពារលើការលំបាកអំពីសេដ្ឋកិច្ចសង្គម។ លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា ទំនាក់ទំនងនយោបាយ និងការទូតរវាងវៀតណាម និងគុយបាត្រូវបានពង្រឹងដោយឥតឈប់ឈរ។ ជាពិសេស ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅខែកញ្ញា ឆ្នាំ ២០២៤ គឺជាព្រឹត្តិការដ៏សំខាន់ដែលនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីមួយ; បើកចេញទិសដៅថ្មីនិងការអភិវឌ្ឍថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Rogelio Polanco Fuentes បានចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាមនិងគុយបាស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍយ៉ាងទូលំទូលាយ និងនិរន្តរភាព ហើយប្រទេសទាំងពីរកំពុងសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងវប្បធម៌៕