វៀតណាមនិងគុយបាព្រមព្រៀងសហប្រតិបត្តិការ

វៀតណាមនិងគុយបាព្រមព្រៀងសហប្រតិបត្តិការ - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong នៅគុយបា (TTXVN)

        (VOV)_នារសៀលថ្ងៃទី ៨ មេសា សម្ព័ន្ធសមាគមន៍បណ្ដាអង្គការ មិត្តភាព​វៀតណាមនិងវិទ្យាស្ថានគុយបាមិត្តភាពជាមួយជនជាតិទាំង ឡាយ បានចុះហត្ថ
លេ​ខាលើឯកសារស្ដីពីការព្រមព្រៀងសហប្រតិបត្តិ ការរវាងស្ថាប័នទាំងពីរ។ តាមនោះ ភាគីទាំងពីរនឹងប្រមូលផ្តុំសហប្រតិ បត្តិការលើបណ្ដាខ្លឹមសារ ដូចជា៖
ជួយជ្រោម​ជ្រែងប្រជាជនគុយបាក្នុងការតស៊ូរប្រឆាំងគោលនយោបាយហ៊ុំព័ទ្ធ​របស់អាមេរិក រៀបចំបណ្ដាទិវា រំលឹកខួបអនុស្សាវរីយ៍ យកចិត្តទុកដាក់​ដល់​បណ្ដាកម្មាភិបាល និស្សិត …។ល។ ថ្លែងមតិនៅទីនេះ លោក Vu Xuan Hong
 ប្រធានសម្ព័ន្ធ​សមាគមមិត្តវៀតណាម បានសង្កត់ធ្ងន់ថា៖ ឯកសារនេះ​អះអាង
បាន​ការប្តេជ្ញាចិត្តពង្រឹងនិងពង្រីកទំនាក់ទំនងដែលមានស្រាប់រវាងប្រជាជាតិ​ទាំងពីរ វៀតណាមនិងគុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ