វៀតណាមនិងចិនឯកភាពជំរុញពាណិជ្ជកម្មទ្វេភាគី

(VOVWORLD) -នាថ្ងៃទី១៣វិច្ឆិកា នៅទីក្រុង Manila (ប្រទេសហ្វីលីពីន) បន្ទាប់ពីពេលបញ្ចប់សម័យប្រជុំពេញអង្គ សន្និសីទជាន់ខ្ពស់ អាស៊ាន លើកទី៣១ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Lǐ Kèqiáng។
វៀតណាមនិងចិនឯកភាពជំរុញពាណិជ្ជកម្មទ្វេភាគី - ảnh 1

វៀតណាមនិងចិនឯកភាពជំរុញពាណិជ្ជកម្មទ្វេភាគី

នាថ្ងៃទី១៣វិច្ឆិកា នៅទីក្រុង Manila (ប្រទេសហ្វីលីពីន) បន្ទាប់ពីពេលបញ្ចប់សម័យប្រជុំពេញអង្គ សន្និសីទជាន់ខ្ពស់ អាស៊ាន លើកទី៣១ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Lǐ Kèqiáng។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖វៀតណាមគោរពទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន។

          ចំពោះបញ្ហានៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយភាគីទាំងពីរត្រូវគោរពការព្រមព្រៀងរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបក្សទាំងពីរ រដ្ឋទាំងពីរ និងត្រូវដោះស្រាយជំលោះដោយសន្តិវិធី តាមច្បាប់អន្តរជាតិ។

          រីឯ នាយករដ្ឋមន្ត្រីចិន  លោក Lǐ Kèqiáng បានអះអាងថា៖បក្ស រដ្ឋាភិបាល និងប្រជាជនចិនជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ពង្រឹងនិងពង្រីកទំនាក់ទំនងជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត លោកនាយករដ្ឋមន្ត្រី បានចាត់ទុកថា៖ភាគីទាំងពីរត្រូវអនុវត្តយ៉ាងហ្មឹងម៉ាត់តាមការព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រក្សាសន្តិភាពស្ថិរភាពនៅលើសមុទ្រ ដើម្បីរួមចំណែកជំរុញទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ