វៀតណាមនឹងចូលរួមការតាំងពិព័រណ៍អំពីសារព័ត៌មាននៅម៉ាឡេស៊ី

វៀតណាមនឹងចូលរួមការតាំងពិព័រណ៍អំពីសារព័ត៌មាននៅម៉ាឡេស៊ី - ảnh 1
ស្តង់ទំនិញរបស់វិទ្យុសម្លេងវៀតណាមចូលរួម KL Converge ឆ្នាំ២០១៤

(VOVworld) - វៀតណាមនឹងចូលរួមការតាំងពិព័រណ៍ KL Converge (ប្រមូលផ្ដុំ​ គូឡា
ឡាំពួ) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ សីហានៅម៉ាឡេស៊ី ដោយមាន
ការចូលរួមរបស់ស្ថាប័ន ក្រុមហ៊ុនសារព័ត៌មានធំៗជាច្រើនដូចជា ទីភ្នាក់ងារសារ
ព័ត៌មានវៀតណាម ស្ថានីយ៍ទូរទស្សន៍វៀតណាម វិទ្យុសម្លេងវៀត ណាមជាដើម។
នៅទីនេះ វៀតណាមនឹងដាក់បង្ហាញឧទ្ទេសនាមអំពីផ្នែកសារ ព័ត៌មាននៅវៀត
ណាម ផលិតផលបច្ចេកវិទ្យាព័ត៌មាន ទូរគមនាគម និងពហុព័ត៌ មាន។ការតាំង
ពិព័រណ៍លើកនេះក៏ទាក់ទាញការចូលរួមរបស់សម្ព័ន្ធក្រុមហ៊ុនទូរគមនាគម បច្ចេក
វិទ្យាព័ត៌មាននានាមកពីប្រទេសអាស៊ាន ចិន ជប៉ុន កូរ៉េខាងត្បូងនិង ប្រទេសអឺរ៉ុប
មួយចំនួនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ