វៀតណាមនឹងចូលរួមវេទិការប្រជាជនអាស៊ាននៅប្រទេសប៊្រុយណេ។

វៀតណាមនឹងចូលរួមវេទិការប្រជាជនអាស៊ាននៅប្រទេសប៊្រុយណេ។ - ảnh 1
អគ្គលេខាធិការសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Thi Hoang Van


        VOV-សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាមបានសហការជាមួយ​កាសែតសម័យទំនើបនាថ្ងៃទី២៩មិនាបានរៀបចំពិធីផ្លាស់ប្តូរព័ត៌មានកាសែត
ស្ដីពីវេទិការប្រជាជនអាស៊ានឆ្នាំ២០១៣ (ACSC/APF 2013) ដែលនឹងបានរៀបចំ
នៅប្រទេស​ប៊្រុយណេ​ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨មេសាឆ្នាំ២០១៣។ ថ្លែងមតិនៅពិធី
ផ្លាស់ប្តូរ​ព័ត៌មាន អគ្គលេខាធិការសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម
លោក​ស្រី Nguyen Thi Hoang Van បានឲ្យដឹងថា ជាមួយប្រធានបទ “អាស៊ាន៖ ចូរ
រួម​កសាងអនាគតរបស់យើង” ACSC/APF 2013 ដោយក្រុមប្រឹក្សានារីប៊្រុយណេ​សហការជាមួយបណ្ដាអង្គការប្រជាជននៃប្រទេសនេះរៀបចំ។ គោលដៅរបស់
ACSC/APF 2013 គឺបង្កើនចំណងសាមគ្គីភាពនិងឯកភាពចំពោះសម្លេងការយក​
ចិត្ត​ទុកដាក់តម្រូវការនិងសំណើររបស់សង្គមស៊ីវិលនិងប្រជាជនក្នុងអាស៊ាន​សំ
ដៅ​ឆ្ពោះទៅការពិតជាក់ស្ដែងបនីយកម្មគោលដៅបង្កើតសហគមន៍នាឆ្នាំ២០១៥។
តាមនោះ​បណ្ដាប្រធានបទសំខាន់នៅ ACSC/APF 2013 នឹងជុំវិញសរសរសំខាន់
ចំនួន៣នៃ​ការ​អភិវឌ្ឍន៍ចីរភាពរួមមានសេដ្ឋកិច្ច-សង្គមនិងបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ