វៀតណាមនិងឆែកនៅមានសក្ដានុភាពសហប្រតិបត្តិការជាច្រើន

(VOVWORLD) -      ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នាថ្ងៃទី៦មិថុនា នៅទីក្រុងហាណូយ ប្រធានាធិបតីឆែក លោក Milos Zeman រួមជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាសហគ្រាសវៀតណាម-ឆែក 
វៀតណាមនិងឆែកនៅមានសក្ដានុភាពសហប្រតិបត្តិការជាច្រើន - ảnh 1វៀតណាមនិងឆែកនៅមានសក្ដានុភាពសហប្រតិបត្តិការជាច្រើន 

          ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នាថ្ងៃទី៦មិថុនា នៅទីក្រុងហាណូយ ប្រធា នាធិបតីឆែក លោក Milos Zeman រួមជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាសហគ្រាសវៀតណាម-ឆែក ដោយមានការចូលរួមរបស់សហគ្រាសចំនួន២០០នៃប្រទេសទាំងពីរ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា៖

          “ រដ្ឋាភិបាលវៀតណាម មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយឆែកលើច្រើនវិស័យ ដែលក្នុងនោះយកចិត្តទុកដាក់ជាច្រើនដល់ការវិនិយោគដែលវៀតណាមកំពុងមានតម្រូវការ និងឆែកមានឧត្តមភាព ដូចជា៖ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយគមនាគមន៍ ឧស្សាហកម្មបរិស្ថាន និងឧស្សាហកម្មការពារជាតិ…លៗ”

          រីឯ ប្រធានាធិបតីឆែក លោក Milos Zeman ក៏បានអះអាងថា៖ប្រទេសទាំងពីរមានសក្ដានុភាពជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងកក្តាសំខាន់ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នោះគឺសហគមន៍ជនវៀតណាមនៅឆែក៖

          “ ខ្ញុំវាយតំលៃខ្ពស់ចំពោះសហគមន៍ជនវៀតណាម នៅឆែក។គេឧស្សាព្យាយាម និងកំពុងធ្វើសមាហរណកម្មកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ និងរួមវិភាគទានជាច្រើនចំពោះការអភិវឌ្ឍន៍របស់ប្រទេសឆែក។ ដូច្នេះ សហគមន៍នេះបានទទួលស្គាល់ជាជនជាតិភាគតិចនៅឆែក និងមានសិទ្ធិប្រជាពលរដ្ឋជាពេញលេញ។ ជាងនោះទៅទៀត បរិមាណនិស្សិតវៀតណាម កំពុងសិក្សារនៅមហាវិទ្យាល័យផ្សេងៗនៅឆែក បានកើនឡើងយ៉ាងខ្លាំង។ នេះជាស្ពានតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ