វៀតណាមនឹងឆ្លងកាត់ការលំបាកដោយសារសង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន បង្កឡើង

(VOVWORLD) - សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនបានប្រព្រឹត្តទៅនិងតាមការព្យាករណ៍នឹងប៉ះ ពាល់ជា អវិជ្ជមានដល់សេដ្ឋកិច្ចសកលលោក។
វៀតណាមនឹងឆ្លងកាត់ការលំបាកដោយសារសង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន បង្កឡើង - ảnh 1 រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh

យោងតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានឲ្យដឹងថាទោះបីជាមិនទាន់ត្រូវបានទាញទម្លាក់ចូលក្នុងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិនប៉ុន្តែវៀតណាមមិនជៀសរវាងពីការទទួលរង នូវផលប៉ះពាល់អវិជ្ជមានលើទីផ្សារអន្តរជាតិនោះឡើយ។ ក៏ប៉ុន្តែក្នុង រយៈ ពេលវែងវៀតណាម នៅតែមានកម្លាំងគ្រប់គ្រាន់ដើម្បីទប់ទល់ទៅនឹង ការប្រែប្រួលជាអវិជ្ជមាននៅលើទីផ្សារ។  ជាពិសេសវៀតណាមក៏មានវិធានការ បម្រុងទុកជាមុនដែរ មានជាអាទិ៍ ក្នុងការជម្រុញចុះហត្ថលេខាងនិងផ្តល់ សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីសំដៅទប់ស្កាត់យ៉ាងតិចបំផុតនូវ ហានិភ័យ និងស្វែងរកទីផ្សារថ្មីសំរាប់សហគ្រាផងដែរ។

ហេតុដូច្នេះហើយ ទោះបីមានការបារម្ភចំពោះបំរែបំរួលពាណិជ្ជកម្មអន្តរជាតិក្តី ក៏ប៉ុន្តែវៀតណាមនៅតែជឿជាក់ទាំងស្រុងចំពោះសមត្ថភាពនៃខឿនសេដ្ឋកិច្ច របស់ខ្លួនដែលនឹងឆ្លងកាត់ការលំបាកនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ