វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសវនកម្ម

(VOVWORLD) - នាថ្ងៃទី២៤ កក្កដា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភាវៀត ណាមលោក Phung Quoc Hien បានទទួលជួបគណៈប្រតិភូដឹកនាំដោយប្រធាន គណៈកម្មាធិការសវនកម្មរដ្ឋជប៉ុនលោក Teruhiko Kawato។
វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសវនកម្ម - ảnh 1

អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien (ខាងស្ដាំ) ទទួលជួបគប្រធាន គណៈកម្មាធិការសវនកម្មរដ្ឋជប៉ុនលោក Teruhiko Kawato (រូបថត៖ Dinh Nam)

(VOVworld) - នាថ្ងៃទី២៤ កក្កដា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានទទួលជួបគណៈប្រតិភូដឹកនាំដោយប្រធាន គណៈកម្មាធិការសវនកម្មរដ្ឋជប៉ុនលោក Teruhiko Kawato។ ថ្លែងមតិនៅទីនេះ លោក Phung Quoc Hien បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការរវាង សវនកម្មរដ្ឋវៀតណាមនិងគណៈកម្មាធិការសវនកម្មជប៉ុននាពេលកន្លងទៅ។ ជា ពិសេស លោកអនុប្រធានរដ្ឋសភាមានបំណងថា សវនកម្មរដ្ឋជប៉ុននឹងបន្តគាំទ្រ សវនកម្មរដ្ឋ វៀតណាម ដើម្បីវៀតណាមមានលក្ខណៈចូលរួមយ៉ាងទូលំទូលាយ ថែមទៀតក្នុងសកម្មភាពបណ្ដុះបណ្ដាលរបស់សវនកម្មរដ្ឋជប៉ុន ក៏ដូចជារបស់ អង្គការបណ្ដាស្ថាប័នសវនកម្មកំពូលអាស៊ី (ASOSAI) ព្រមទាំងបំពេញល្អនូវ តួនាទីជាសមាជិកគណៈកម្មការប្រតិបត្តិ ASOSAI ដំណាក់កាល២០១៥- ២០២៤ និងប្រធាន ASOSAI អាណត្តិ២០១៨-២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ