វៀតណាមនិងជប៉ុនឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) -ក្នុងរយៈពេលពីថ្ងៃទី៤ដល់ថ្ងៃទី៦ឧសភា ប្រធានសភាជាន់ទាបជប៉ុន លោក Oshima Tadamori និងលោកជំទាវបានអញ្ជើញអនុវត្តដំណើរទស្សនកិច្ច ជាផ្លូវនៅវៀតណាម តានសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។
វៀតណាមនិងជប៉ុនឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1ទិដ្ឋភាពនៃជំនួបចចាររវាងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជាមួយប្រធានសភាជាន់ទាបជប៉ុន លោក Oshima Tadamori។

នាថ្ងៃទី៤ឧសភា បន្ទាប់ពីពិធីទទួលបដិសញ្ឋារកិច្ចមក ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបចចារ ជាមួយប្រធានសភាជាន់ទាបជប៉ុន លោក Oshima Tadamori។ នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមចាត់ទុកការបង្កើនទំនាក់ទំនងជាមួយជប៉ុនជាអាទិភាពចំបងក្នុងគោលនយោបាយកិច្ចការបរទេសរបស់ ខ្លួន។ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើគ្រប់វិស័យ ។ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ភាគីទាំងពីរមានបំណងតាមរយៈ កាណាល់កាទូតនេះ គប្បីរក្សាជាប្រចាំរាល់ដំណើរទស្សនកិច្ច ជួបប្រាស្រ័យជាន់ ខ្ពស់រវាងថ្នាក់ដឹកនាំនៃស្ថាប័នតាក់តែងច្បាប់របស់ប្រទេសទាំងពីរ។ ភាគីជប៉ុនបាន អះអាងថា សភាជាន់ទាបជប៉ុនជានិច្ចកាលគាំទ្រការអនុវត្តរាល់កិច្ចព្រមព្រៀងជាន់ ខ្ពស់ ស្តីពីសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ផ្លាស់ប្តូរមតិលើវបញ្ហាតំបន់និងអន្តរជាតិ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាព រក្សាសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍និងយកច្បាប់ជាធំនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ