វៀតណាមនិងទីម័រខាងកើតបង្កើនកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យ

(VOVWORLD) - គីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ ខ្ពស់និងគ្រប់ជាន់ថ្នាក់ ហើយដាក់អោយដំណើរការនូវយន្តការគណៈកម្មាធិការ ចម្រុះស្ដីពីកិច្ចសហប្រតិបតិ្តការទ្វេភាគីដូចការព្រមព្រៀងគ្នា។ 
វៀតណាមនិងទីម័រខាងកើតបង្កើនកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យ - ảnh 1 ទិដ្ឋភាពនៅជំនួបចរចារវាងភាគីទាំងពីរ (រូបថត៖ TTXVN)

  តាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសនិងកិច្ចសហប្រតិបតិ្តការទីម័រខាង កើតលោក Babo Soares បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។ នាព្រឹកថ្ងៃទី១០ ខែមិថុនា រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរបានជួបចរចានៅទីក្រុងហាណូយ។

នៅទីនេះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ ខ្ពស់និងគ្រប់ជាន់ថ្នាក់ ហើយដាក់អោយដំណើរការនូវយន្តការគណៈកម្មាធិការ ចម្រុះស្ដីពីកិច្ចសហប្រតិបតិ្តការទ្វេភាគីដូចការព្រមព្រៀងគ្នា។ ភាគីទាំងពីរបាន ឯកភាពជំរុញការចុះហត្ថលេខាថ្មីឬពន្យាពេលសម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីនានា ដែលក្នុងនោះមានកិច្ចព្រមព្រៀងជួយឧបត្ថម្ភគ្នាផ្នែកយុត្តិធម៌ កិច្ចព្រមព្រៀងលើកទឹកចិត្តនិងគាំពារការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី ជាដើម។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋ កិច្ចពាណិជ្ជកម្មអោយបន្តរីកចម្រើនថែមទៀត ជាពិសេសគឺបង្កលក្ខណៈងាយ ស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរស្វែងរកឱកាសវិនិយោគនៅទីផ្សាររបស់គ្នាផងដែរ។ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរបានកំណត់ថា វិស័យកសិកម្ម ជល ផល និងប្រេងឧស្ម័នជាវិស័យដែលមានសក្ដានុភាពដើម្បីក្លាយទៅជាសសរ ទ្រូងនៃកិច្ចសហប្រតិបតិ្តការទ្វេភាគីនាពេលខាងមុខ។ ភាគីទាំងពីរក៏បានឯកភាព រក្សាកិច្ចសហប្រតិបតិ្តការយ៉ាងល្អប្រសើរនៅវេទិកាតំបន់និងអន្តរជាតិនានា ជា ពិសេសគឺអង្គការសហប្រជាជាតិ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ