វៀតណាមនិងប៉ារ៉ាហ្គាយរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតទំនាក់ទំនងការទូត

(VOVworld) - ពិធីមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតទំនាក់ទំនង
ការទូតរវាងវៀតណាមនិងប៉ារ៉ាហ្គាយបានប្រព្រឹត្តទៅនាថ្ងៃទី៣ សីហានៅរដ្ឋធានី
Asuncion របស់ប៉ារ៉ាហ្គាយ។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
ប៉ារ៉ាហ្គាយនិងអាហ្សង់ទីនលោក Nguyen Dinh Thao បានសង្កត់ធ្ងន់ថា ទំនាក់ទំនង
សហប្រតិបតិ្តការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលកន្លងទៅកំពុងបន្តអភិ
វឌ្ឍន៍។ក្នុងឆ្នាំ២០១៤ តំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបាន១រយ
លានដុល្លាអាមេរិក កើនឡើង៦ដងបើប្រៀបនឹងឆ្នាំ២០១០ ហើយនៅមានសក្ដានុ
ភាពអភិវឌ្ឍន៍ជាច្រើន។រីឯខ្លួន​វិញ អនុរដ្ឋមន្រ្តីការបរទេសប៉ារ៉ាហ្គាយលោក​ Oscar
Cabello Sarubbi បានសំដែងការកោតសរសើរចំពោះភាពអង់អាចក្លាហានមោះមុត
របស់ប្រជាជនវៀតណាមក្នុងការតស៊ូប្រឆាំងចក្រពត្តិអាមេរិក។លោកក៏បានវាយ
តំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការអភិវឌ្ឍន៍របស់សមាគមន៍បណ្ដា
ប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ។
វៀតណាមនិងប៉ារ៉ាហ្គាយរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតទំនាក់ទំនងការទូត - ảnh 1
រដ្ឋមន្រ្តីការបរទេសប៉ារ៉ាហ្គាយលោក Eladio Loizaga និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ប៉ារ៉ាហ្គាយនិងអាហ្សង់ទីនលោក Nguyen Dinh Thao (ខាងស្ដាំ) ​(រូបថត៖Vietnamplus)

នាថ្ងៃដដែល ថ្លែងមតិនៅជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសប៉ារ៉ាហ្គាយ
លោកEladio Loizaga ឯកអគ្គរដ្ឋទូត Nguyen Dinh Thao បានអះអាងថា វៀតណាម
យកចិត្តទុកដាក់ដល់ ការជំរុញទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីលើគ្រប់
វិស័យជាមួយប៉ារ៉ាហ្គាយ ជាពិសេសគឺ ពាណិជ្ជកម្មនិងវប្បធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ