វៀតណាមនិងមេកស៊ីកបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការពិសេស។

វៀតណាមនិងមេកស៊ីកបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការពិសេស។ - ảnh 1
វៀតណាមនិងមេកស៊ីកបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការពិសេស។

       VOV-វៀតណាមនិងមេកស៊ីកត្រូវចែករំលែកបទពិសោធន៍កសាងនិង
​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ពីព្រោះប្រទេសទាំងពីរមានចំណុចប្រហាក់
ប្រហែលជា​ច្រើន។ លោក Felix Castellanos បានអះអាងដូច្នេះនៅពិធីទទួល
ដំណែល​ប្រធាន​វិទ្យាស្ថានមិត្តភាពនិងសហប្រតិបត្តិការមេកស៊ីក-វៀតណាម
(IACMV) នាថ្ងៃទី​១៧សីហា។ ក្នុងបទថ្លែងមតិនៅពិធី លោក Felix Castellanos
បានសង្កត់ធ្ងន់​ទៅ​លើការចាំបាច់ត្រូវបង្កើនការផ្សព្វផ្សាយអំពីមនុស្សនិងទឹកដី
វៀតណាម បណ្ដាបទ​ពិសោធន៍អំពីការពារមាតុប្រទេសរបស់ប្រជាជនវៀត
ណាមនិងការកសាងនិង​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅប្រទេសទ្វីបអាស៊ីត្រូវបាន ផ្សព្វផ្សាយដ៏ទូលាយនៅ​មេកស៊ីក។ លោក Castellanos បានអះអាងឡើងវិញ ការគាំទ្រមុនក៏ដូចជាក្រោយ​របស់មេកស៊ីកចំពោះបុព្វហេតុកសាងនិងការពារ មាតុប្រទេសវៀតណាមសង្គម​និយមក្នុងគ្រប់កាលៈទេសៈ ទន្ទឹមនឹងនោះសន្យា
ជំរុញការផ្លាស់ប្តូរអ្នក​ជំនាញការ​និង​បទពិសោធន៍អំពីបណ្ដាវិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្ម វិទ្យាសាស្ត្រ​បច្ចេកទេសនិងទេសចរណ៍ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ